រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានក្រឡាប់សង្កត់បង្គោលភ្លើងបាក់អស់១ដើមនៅខណ្ឌដង្កោ

ចែករំលែក៖

​ ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់ត៍មិនប្រយ័ត្នបណ្ដាលឱ្យក្រឡាប់ផ្ងារជើងសង្កត់បាក់បង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គិសនីបាក់អស់១ ដើម តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១ និង១៥ នាទីព្រឹកថ្ងៃទី១២ ខែមិនថុនាឆ្នាំ ២០២០ នៅចំណុចផ្លូវលំក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

​ អ្នកបើកបររថយន្តមានឈ្មោះជឹម បូរិន​អាយុ៣១ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅភូមិតាកេរ្ត៍ សង្កាត់កំបូល ខណ្ឌកំបូល និងមានទីលំនៅនៅភូមិនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមសម្ដីអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុរូបគេបានបើករថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៍ពណ៌សពាក់ស្លាកលេខភ្នំពេញ 5A-2910តាមផ្លូវលំក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍ដូចគ្នាបើកបញ្ច្រាស់ទិស​ ពេលនោះគាត់ក៏បានបើកអែបនិងចិញ្ចើមផ្លូវស្របពេលនោះដោយសារតែផ្លូវទើបនិងចាក់ថ្មីក៏ផុងស្រុតរួចក៏ក្រឡាប់រថយន្តផ្ងាជើងទៅសង្កត់នឹងបង្គោលភ្លើងបាក់អស់១ដើមផងដែរ តែសំណាងល្អមិនបណ្ដាលបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ។

​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ ចុះទៅដល់កន្លែងកើតហេតុពេលនោះភាគីខាងរថយន្តព្រមសងសំណងទៅក្រុមហ៊ុនអគ្គិសនីទិញបង្គោលភ្លើងថ្មីយកមកដាក់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕​

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print