វៀតណាម គ្រោង​បើក​ជើងហោះហើរ​ជាមួយ​កម្ពុជា​វិញ នៅថ្ងៃទី២កក្កដាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលស្រង់យកពីការចុះផ្សាយរបស់សារព័ត៌មានវៀតណាមឈ្មោះ Xingnews នៅថ្ងៃទី១១ខែមិថុនាម្សិលមិញនេះថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) ប្រកាសថា មានគម្រោងបើកជើងហោះហើរជាមួយកម្ពុជានិងឡាវឡើងវិញ ចាប់ពីថ្ងៃទី ខែកក្កដា ឆ្នាំ២០២០ទៅ

យោងតាមបណ្ដាញហ្វេប៊ុរបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា បកប្រែពីភាសាវៀតណាម ដែលផ្សាយដោយ Zingnews មកជាភាសាខ្មែរថា ចាប់ពីថ្ងៃទី ខែកក្កដាទៅ គឺអាចមានជើងហោះហើរ ក្នុងថ្ងៃ គឺជើងហោះហើររវាងទីក្រុងហាណូយ ប្រទេសវៀតណាម និងទីក្រុងវៀនច័ន្ទ ប្រទេសឡាវ ជើងហោះហើររវាងទីក្រុងវៀងច័ន្ទ និងរាជធានីភ្នំពេញ និង ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ

តំណាងក្រុមហ៊ុន Vietnam Airlines លើកឡើងថា កាលបរិច្ឆេទនៃគម្រោងហោះហើរនេះ គឺជាផែនការរបស់ក្រុមហ៊ុន តំណាងរូបនោះបន្តថា ក្រុមហ៊ុន Vietnam Airlines កំពុងពិភាក្សាលម្អិតជាមួយលេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម បណ្តាក្រសួងគមនាគមនិងដឹកជញ្ជូន  ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញ តាមការគ្រោងទុកតំណាង Vietnam Airlines បញ្ជាក់ថា ក្រុមហ៊ុន នឹងចេញសេចក្តីជូនដំណឹងជាផ្លូវការពីការបើកជើងហោះហើរនេះ ក្រោយមានឯកភាពចុងក្រោយជាមួយនឹងបណ្តាភាគីពាកព័ន្ធ

ដោយឡែកអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ជា អូន បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនា ថា មិនមែនតែក្រុមហ៊ុនវៀតណាមទេ ក្រុមហ៊ុនបរទេសផ្សេងទៀត ក៏ចង់បើកជើងហោះហើរឡើងវិញជាមួយកម្ពុជាដែរ

អ្នកនាំពាក្យរូបនេះ ថ្លែងថា បើក្រុមហ៊ុនហោះជើងវៀតណាម សម្រេចបើកដំណើរការឡើងវិញ ភាគីកម្ពុជា ប្រហែលមិនបដិសេធទេ តែរាល់ភ្ញៀវ ដែលមកដល់ ត្រូវឆ្លងកាត់ពិនិត្យសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល លោក មានប្រសាសន៍ថា«​យើង អត់ដែលហាមឃាត់ណា​»​

លោក បន្ថែមថា ស្ថានភាពជំងឺកូវីដ​-១៩ នៅវៀតណាមនិងនៅឡាវ មិនសូវធ្ងន់ធ្ងរឡើយ លើសពីនេះ លោក មើលឃើញថា ប្រទេសទាំងនេះ ទប់ស្កាត់ជំងឺកូវីដ​-១៩ បានល្អ

លោក អះអាងទៀតថា បច្ចុប្បន្ន ភ្ញៀវដែលធ្វើដំណើរតាមជើងហោះហើរមកកម្ពុជា មានចំនួនច្រើនជាងមុនបន្តិច លោក បញ្ជាក់ថា«​ឥឡូវមិនសូវស្ងាត់ទេ​»​

សូមជម្រាបថា កាលអំឡុងខែមីនា ឆ្នាំ២០២០កម្ពុជា សម្រេចបិទច្រកទាំងជាមួយវៀតណាម គឺទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ដោយមិនឲ្យពលរដ្ឋនៃប្រទេសទាំង ធ្វើដំណើរចេញចូល ដើម្បីបង្ការការរាលដាលជំងឺកូវីដ​-១៩ ជាមួយថៃ កម្ពុជា បិទតែព្រំដែកផ្លូវគោកប៉ុណ្ណោះ យ៉ាងណាប្រទេសទាំង នៅអាចដឹកជញ្ជូនទំនិញចេញចូលជាធម្មតា ក្រោមការពិនិត្យគ្នាទៅវិញទៅមកយ៉ាងហ្មត់ចត់មកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ​-១៩ ចំនួន១២៦នាក់ ដោយជាសះស្បើយ១២៥នាក់ ប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ ជាសះស្បើយទាំង១៩នាក់ ចំណែកប្រទេសវៀតណាមវិញ មានអ្នកឆ្លង ៣៣២នាក់ ជាសះស្បើយ៣២០នាក់ រីឯប្រទេសថៃ មានអ្នកឆ្លងជាងពាន់នាក់ ជាសះស្បើយជិតពាន់នាក់ ស្លាប់៥៨នាក់

គួរបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម គ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ​-១៩នោះទេ៕ដោយ៖ស តារា

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print