ជប៉ុន ផ្តល់ជំនួយ​គ្រឿងបរិក្ខា​វេជ្ជសាស្ត្រ ដល់​កម្ពុជា ដែលមាន​តម្លៃ​ជាង​៦លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

ភ្នំពេញ​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ថា រដ្ឋាភិបាល​ប្រទេស​ជប៉ុន បន្ត​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ ជា​បរិក្ខា​វេជ្ជសាស្ត្រ និង​បច្ចេកទេស ដល់​កម្ពុជា ដែលមាន​តម្លៃ​ជាង​៦,៣​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។ ដោយជំនួយ​នេះ គឺ​ផ្តល់​តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​(UNOPS)​។

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងការបរទេស ប្រាប់​ភាគី​ជប៉ុន​ថា កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ប្រើប្រាស់​ជំនួយ​ទាំងអស់នេះ ឲ្យ​មានតម្លៃ ក្នុងការ​ដោះស្រាយ​គ្រោះមហន្តរាយ​សុខភាព ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩  និង​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ដែល​រង​ប៉ះពាល់​ពី​ជំងឺ​នេះ  ព្រមទាំង​ធានាបាន​នូវ​សុខុមាល​ល្អ​ជូន​ប្រជាពលរដ្ឋ​។​

​គួរបញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែមិថុនា រដ្ឋាភិបាលជប៉ុន បានផ្តល់​ជំនួយឥតសំណង​សរុប​៤១,៤​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​អនុវត្ត​លើ​គម្រោង​ចំនួន​៣ ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស ការអភិវឌ្ឍ​សង្គម និង​សុខាភិបាល​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print