ភ្នំពេញៈ លោក បណ្ឌិត ហ៊ុន ម៉ាណែត បុត្រាច្បងសម្តេចតជោ ហ៊ុន សែន ប្តឹងម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ
(Chham Chhany) ពីបទ បរិហារកេរជាសាធារណៈប៉ះពាល់លោក និងក្រុមគ្រួសារ ហើយលោក បណ្ឌិតបញ្ជាក់ថាៈ ថ្ងៃនេះ ខ្ញុំបានដាក់ពាក្សបណ្តឹងបុគ្គលម្នាក់ឈ្មោះ ឆាំ ឆានី (Chham Chhany) ដែលបានធ្វើការប្រឌិតខុសពីការពិតទាំងស្រុង ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រួសារខ្ញុំ និងខ្លួនខ្ញុំផ្ទាល់។
នៅក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិរបស់ខ្លួន។ ប៉ុន្តែបុគ្គលនីមួយៗក៍ត្រូវមានការទទួលខុសត្រូវចំពោះការប្រើប្រាស់សិទ្ទិរបស់ខ្លួនផងដែរ ដោយការប្រើប្រាស់សិទ្ធិរបស់ខ្លួនត្រូវគោរពយ៉ាងហោចណាស់គោលការណ៍សំខាន់ពីរ៖ ទី១) ការបញ្ចេញមតិត្រូវស្ថិតក្នុងព្រំដែនដែលច្បាប់អនុញ្ញាតិ (ដូចជាមិនអាចប្រមាថជីវិតអ្នកដ៍ទៃតាមការគំរាមសម្លាប់ ឬញុះញង់បង្ករហឹង្សាក្នុងសង្គម ។ល។) និង ទី២) ការបញ្ចេញមតិមិនត្រូវរំលោភទៅលើសិទ្ធិរបស់អ្នកដ៍ទៃ ក្នុងការរស់នៅប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរ (ដូចជាចោទប្រកាន់ មួលបង្កាច់ដោយគ្មានការពិតទៅលើបុគ្គលដ៍ទៃ)។ ក្នុងករណីដែលការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរបស់បុគ្គលណាមួយ មិនគោរពតាមគោលការណ៍ទាំងពីរខាងលើ បុគ្គលនោះត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
Today, I take legal action against one person named Chham Chhany, who have fabricated stories, which affected my and my family’s honors and decency.
In any democratic society, every citizen has the rights to freedom of expression. Yet, the exercise of a person’s freedom of expression must be accompanied by a certain degree of personal responsibility. Specifically, that freedom of expression must at least fulfill two important conditions: 1) must fall within the legal boundary (e.g. no death threat, etc.) and 2) must not infringe on other’s people rights, such as their rights to living in decency and honor or without prejudice (e.g. no groundless accusation on another person that causes damages to his/her honor and integrity, etc.). Any person who violates these two conditions must be held accountable for his/her actions.