សំភារ:មួយចំនួននឹងកាំភ្លើងមួយដើមត្រូវសមត្តកិច្ចនគបាលក្រុងបានលុងរុករកឃើញសង្ស័យជារបស់ចោរករណីប្លន់ការ៉ាសសាំង

ចែករំលែក៖

ខេត្តរតនគិរី៖ មុខសញ្ញាករណីចោរប្លន់ការ៉ាសសាំងកាលពីវេលាម៉ោង០៦នឹង១០នាទីព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០១៦ស្ថិតក្នុងភូមិភ្នំសង្កាត់យក្សឡោមក្រុងបានលុងកន្លងទៅលើផ្លូវជាតិលេខ៧៨នោះ។ 
ឥឡូវត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌនៃស្នងការខេត្តធ្វើការស្រាវជ្រាវរុករកឃើញកាបូបនិងសំភារៈមួយចំនួនរបស់ម្ចាស់ការ៉ាសសាំងដែលបានក្រុមចោយកទៅនិងកាំភ្លើងAKស្វាយបត់មួយដើមផងដែរ។នៅព្រឹកថ្ងៃទី២១និង២២ខែមករាឆ្នាំ២០១៦នេះនៅចំណុចក្រោយទីបញ្ជាការកងរាជអាវុធហត្ថខេត្តមាត់បឹងកន្សែងភូមិអូរកន្ទឹលសង្កាត់បឹឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។

លោកវរៈសេនីយ៍ឯកផែន ឌីណាស្នងការរងជាប្រធានការិយាល័យកណ្តាលនគបាលព្រហ្មទណ្ឌនៃស្នងការខេត្តបានឱ្យដឹងថានៅវេលាម៉ោង០៦នឹង០៧នាទីព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០១៦កម្លាំងរបស់លោកបានទទួលព័ត៌មានពីនាក់រត់ម៉ូតូឌុបរាយការណ៍ប្រាប់ថាបានឃើញកាបូបស្ពាយចំនួនពីរនិងសំភារៈមួយចំនួននៅចំណុចខាងលើ។

កម្លាំងក៏បានចុះទៅដល់ពិនិត្យឃើញជាក់ស្តែងថាពិតជារបស់ជនរងគ្រោះក្នុងអំពើប្លន់កាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០១៦នោះប្រាកដមែន។

លោកបានបន្តទៀតថាលុះនៅថ្ងៃបន្ទាប់ទី២២កម្លាំងក៏បានចុះត្រួតពិនិត្យរុករកបន្តទៀតនៅកន្លែងក្បែរៗនោះស្រាប់តែឃើញកាំភើងAKស្វាយបត់មួយដើមទៀតនិងបង់ចំនួនពីរគ្រាប់ចំនួន២៨គ្រាប់ទៀត។បើតាមការសណ្ឋានរបស់សមត្ថកិច្ចថាកាំភ្លើងAKនោះមិនមែនជាកាំភ្លើងប្រើប្រាស់ក្នុងករណីប្លន់នោះទេទំនងលាក់ទុក៣ទៅ៤ខែមកហើយព្រោះមានច្រេះចាប់ខ្លាំងទាំងកាំភ្លើងទាំងបង់។

...

សំភារៈនិងអាវុធរកឃើញក៏បានយកមករក្សារទុកនៅការិយាល័យបច្ចេកទេសនៃស្នងការនគបាលខេត្ត៕អ៊ុច សាវុទ្ធ 
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print