រថយន្តហាយឡែនឌ័រ បើកបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់រាប់ដល់ដីអស់៣ផ្ទាំង រួចបើកគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

      ភ្នំពេញ៖រថយន្តមួយគ្រឿងបានបើកក្នុងល្បឿនលឿនរួចរេចង្កូតជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រាប់ដល់ដី អស់ចំនួន៣ផ្ទាំង រួចបើករត់គេចបាត់ស្រមោល។ហេតុការណ៍នេះបានកើតឡើងកាលណីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
          បើតាមសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា នៅមុនពេលកើត

ហេតុ គេឃើញមានរថយន្តមួយគ្រឿងម់ាក ហាយឡែនឌ័រ ពណ៌ស មិនចាំស្លាកលេខ បានបើកក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្ន តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចើតហេតុក៏បានរេចង្កូតមកបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រាបដល់ដីអស់៣ផ្ទាំងតែម្ដង ។

         ក្រោយពេលកើតហេតុរថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។បន្ទាប់មកទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដោយបានត្រឹមតែលើករនាំងដែកដាក់បញ្ឈរឡើងវិញ ដើម្បីកំុអោយ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ៕ដោយៈ ព្រែកជ័យ 

...

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print