សាលារាជធានីភ្នំពេញ ចុះបូមលូ និងបាញ់ទឹកលាងសម្អាតមាត់លូដែលមានសំរាម និងដីភក់បង្កការកក់ស្ទះលូ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តដឹកនាំកម្លាំងចុះធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ ពីតូចមកធំ នៅតាមមហាវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដើម្បីបង្ហូទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗ តែងតែលិចផ្លូវមួយចំនួន ហើយកន្លងមកធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរដូច្នេះ៖ សាលារាជធានី ក៏បានបន្តសកម្មភាពមួយផ្នែកទៀត គឺបូមលូ និងបាញ់ទឹកលាងសម្អាត មាត់លូដែលមានសំរាម និងដីភក់បង្កការស្ទះលូ ដើម្បីបង្ហូទឹកឲ្យបានលឿនជាងមុន ថែមទាំងលើកសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ

ជាក់ស្ដែងនៅព្រឹកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ បានឲ្យកម្លាំងចុះបូម និងបាញ់លាងសម្អាតមាត់លូ និងប្រព័ន្ធលូ ដែលមានការកក់ស្ទះទៅដោយសំរាមនិងដីភក់ជាដើម នៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុច ផ្លូវលេខ២៦៥ ដល់ចំណុចស្ដុបដេអ៉ិន (ផ្លូវលេខ២១៥) និងតាមបណ្ដោយមហាវិថី ហ្សាវ៉ាហារឡានេរុហ៍ (ផ្លូវលេខ២១៥) ចាប់ពីចំណុចស្តុបដេអ៉ិន រហូតដល់ផ្លូវលេខ២៣០ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីបង្ហូរទឹកបានលឿនជាងមុន

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានបន្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជរាធានីភ្នំពេញ ជាជំហានទី៤ ហិរញ្ញប្បទានឥតសំណងពីប្រជាជនជប៉ុនជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រួមនឹងការដាក់បណ្តាញលូមេ មានជាច្រើនគម្រោងមកហើយដូចជា៖ ផ្លូវលេខ៣១៥ ផ្លូវលេខ៤៧ ផ្លូវលេខ៥៩២ ដើម្បីដោះស្រាយទឹកលិចពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ បង្ហូរទឹកទាន់ពេលវេលា

បន្ថែមពីនេះទៅទៀតរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅ នៅជាប់ដងផ្លូវ ជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូ នៅចំពីមុខផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគំរបលូ នៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំង និងសូមជួយសំអាតដើម្បីកុំឲ្យមានសំរាមហូរ ចូលដល់មាត់លូនោះ អាចបង្កឲ្យមានការកកស្ទះ៕ដោយ៖ អឿន ភារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print