ខេត្ដឧត្ដរមានជ័យ៖កម្លាំងចម្រុះរបស់គណ:
បញ្ជាការឯកភាពរដ្ឋបាលស្រុកត្រពាំងប្រាសាទបានធ្វើការផ្អាកដំណើរ រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ
ជី ធី អែហ្វ( G T F)មួយគ្រឿងដែលបានដឹកពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពសរុបចំនួន ២៧នាក់ ស្រី០៨នាក់ កាលពីព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអូរក្រូច ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាពលរដ្ឋទាំងអស់ខាងលើ បំរុង
ឡើងទៅប្រមូលផ្តុំតវ៉ានៅភ្នំពេញ ។
ករណីនេះកម្លាំងចម្រុះបានយករថយន្ត និងពលរដ្ឋទាំងអស់មកសាលាស្រុកត្រពាំងប្រាសាទធ្វើការសាកសួរបំភ្លឺ ហើយក្រោយការសាកសួរពួកគាត់បានសារភាពថា ពួកគាត់ពិតជាមានបំណងឡើងទៅប្រមូលផ្តុំតវារឿងដីធ្លីពិតមែន ។ ប៉ុន្តែប្រជាពលរដ្ឋទាំងនេះមិនមានទីលំនៅក្នុង
ខេត្តឧត្តរមានជ័យនោះទេពួកគាត់មានទីលំនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប កំពុងស្នាក់នៅក្នុងដីទំនាស់ ។
ករណីនេះបានធ្វើការស្រាវជ្រាវដើម្បីបម្រើឲ្យជំនាញក្នុងការគ្រប់គ្រង ដោយបានអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សក្មភាព រង់ចាំការដោះស្រាយរបស់អាជ្ញាធរជំនាញដីធ្លី និងបានគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំខេត្តឲ្យវិ
លត្រឡប់ទៅលំនៅដ្ឋានវិញ ៕
ដោយ÷ប៉ែន នួន