ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទាប់ពីស្ត្រីជាម្ចាស់បន្ទប់ជួលបានប្រទះឃេីញស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយស្ថានភាពហេីមស្អុយសង្ស័យករណីប្តីចុងសម្លាប់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ១ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះខេង សុខឃឿន ភេទស្រី អាយុ ៤៥ ឆ្នាំ មុខកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុ មានស្រុកកំណើត ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
ចំណែកប្តីចុងឈ្មោះពេជ្រ ចន្ថា អាយុ ៤៣ ឆ្នាំ មុខរបរកម្មករសំណង់ ខេត្តស្វាយរៀង ។
តាមសម្តីស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា៖ មុនពេលកេីតហេតុរូបគាត់បានទៅចាក់សោទ្វារឲ្យអ្នកជួលបន្ទប់យកម៉ូតូចេញទៅធ្វេីការ ខណះពេលគាត់ដេីរកាត់មុខបន្ទប់លេខ១ ក៏មានក្លិនស្អុយ។ដោយមានការសង្ស័យគាត់ក៏ចាក់សោចូលមេីល ភ្លាមនោះក៏ប្រទះឃេីញស្ត្រីម្នាក់ដេកស្លាប់ដោយស្ថានភាពហេីមស្អុយបាត់ទៅហេីយ។
សាក្សីដដែលបានបន្តថា ភ្លាមនោះគាត់បានប្រាប់កូនរបស់គាត់រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង និងឃាត់ខ្លួនបុរសម្នាក់ត្រូវជាបងបង្កេីតរបស់ជនសង្ស័យជាប្តីយកទៅសាកសួរ។
សាក្សីត្រូវជាដន្លងសពជនរងគ្រោះ ឈ្មោះជឹម លូត អាយុ៥១ មុខរបរ ស្រុកនៅកន្ទោកត្បូង សង្កាត់កន្ទោក បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា គាត់បានឃេីញជនរងគ្រោះនិងប្តីបានដឹកគ្នាទៅកម្មវិធីកង្កក់កូននៅផ្សារត្រាំខ្នារ ក្រោយមកក៏មិនឃេីញស្ត្រីរងគ្រោះរហូតមក។
បេីតាមកូនស្រីបង្កេីតជនរងគ្រោះបានប្រាប់ឲ្យដឹងថា ម្តាយរបស់គាត់បានរស់នៅជាមួយប្តីចុងរយ:ពេល៥ឆ្នាំមកហេីយ ។ កន្លងមកបុរសជាប្តីបានវាយធ្វេីបាបរហូតនិងធ្លាប់សមត្ថកិច្ចចាប់ចូលគុកម្តងរួចមកហេីយ ។ ដោយសារតែការអាណិតអាសូរស្ត្រីរងគ្រោះក៏បានសុំធានាចេញមកវិញ ។ តែមិនបានប៉ុន្មានខែផងបុរសជាប្តីចុងក៏វាយធ្វេីបាបទៀតលុះមកដល់ថ្ងៃកេីតហេតុក៏កេីតរឿងបែបនេះទៅវិញ ដោយឡែកប្តីចុងបានគេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីកោសល្យវិច័យនិងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយឃាតកម្មពិតប្រាកដមែនដោយសពមានស្នាមចាក់និឹងកាំបិតនិងវាយនឹងដំបងទៀតផង៕
ដោយ÷សុខាសែនជ័យ