ភ្នំពេញ៖ នារីញៀនល្បែងម្នាក់ បានលេងល្បែងចាញ់អស់លុយពីខ្លួន បាន ប្រើល្បិចបោកយកម៉ូតូសង្សារ និងម៉ូតូមិត្តភក្តិអស់៣គ្រឿង ព្រមទាំងទូរសព្ឌ I phone 6 មួយគ្រឿងថែមទៀតរួចគេចខ្លួនបាត់ ធ្វើឲ្យជនរងគ្រោះទាំងនោះ មកដាក់ពាក្យបណ្តឹង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅប៉ុស្តិ៍រដ្ឋបាលកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បើតាមសំដីបុរសជាសង្សារឈ្មោះ ខាន់ សុផល អាយុ២៤ឆ្នាំ ភេទប្រុស បានប្រាប់ថា នារីខាងលើបានសុំខ្ចីម៉ូតូ របស់ខ្លួន ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-6887 ថាជិះទៅមើលកូនឈឺ ហើយរួមជាមួយទូរស័ព្ឌ I phone 6 មួយគ្រឿងយកទៅបញ្ចាំលេងល្បែងចាញ់អស់ ក៏ប៉ុន្តែទៅខ្ចីម៉ូតូមិត្តភក្តិ02គ្រឿងផ្សេងទៀត ដែលមានម៉ូតូម៉ាកស្កុបពីពណ៌ស សេរីឆ្នាំ2015មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CO-6887 ជាកម្មសិទ្ធិរបស់ឈ្មោះ ថារី អាយុ២២ឆ្នាំ ភេទស្រី និងមួយគ្រឿងទៀតម៉ាកសង់ C125 សេរី2013 ពណ៌ខ្មៅ ជាកម្មសិទ្ធិរបស់ ឈ្មោះ រស្មី អាយុ២៥ឆ្នាំ ភេទប្រុសដោយប្រើស្ទីលដដែលៗសរុបទាំងអស់03គ្រឿងទៀតរួមនឹងទូរស័ព្ធមួយគ្រឿង រួចគេចបាត់ស្រមោលដោយចាំបាត់យូរមិនឃើញនារីខាងលើយកម៉ូតូនិងទូរស័ព្ធមកឲ្យវិញក៏សំរេចចិត្តនាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកាកាបដើម្បីសុំអោយជួយអន្តរាគមន៍។
ជនរងគ្រោះជាសង្សារបានបញ្ជាក់ថា នារីញៀនល្បែងខាងលើមានឈ្មោះ សុខ មិនា អាយុ២៨ឆ្នាំ ស្នាក់ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពងស្ពឺ៕
ដោយ៖ សុខាសែនជ័យ