រថយន្ត​ដឹក​ដី​យី​ឌុ​ប​ធុន​ធំ​ដាច់​ហ្វ្រាំង​បុក​រថយន្ត​កូរ៉េ​ពេញទំហឹង​ រង​ការ​ខូចខាត​

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​កូ​រេ​១​គ្រឿង​ ខណៈ​កំពុង​បើក​ឆ្លង​ជិត​ផុត​ទៅ​ហើយ​ ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​១​គ្រឿង​ប្រភេទ​យី​ឌុ​ប​ដាច់​ហ្វ្រាំង​ក៏​ជ្រុល​ទៅ​បុក​ត្រូវ​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាងក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ខូចខាត​ តែ​សំណាងល្អ​ អ្នកបើកបរ​មិន​រង​របួស​ ។​

20160122_155341

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ផ្លូវ​ហាណូយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​អ្នក​បើករថយន្ត​កូរ៉េ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ រូប​គាត់​បាន​បើករថយន្ត​ម៉ាក​ kia​ ព​ណ៍​ទឹក​បុ​ិ​ច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF4458​ តាម​បណ្តោយ​ផ្លូវ​ដី​ថ្មី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ គោលបំណង​ឆ្លងផ្លូវ​ ពេល​បើក​ឆ្លង​ជិត​ផុត​ ក៏​មាន​រថយន្ត​ដឹក​ដី​១​គ្រឿង​ទៀត​ប្រភេទ​យី​ឌុ​ប​ ដែល​មាន​ម៉ាក​ហ៊ីយ៉ា​ន់​ដាយ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A​ 9090​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​ដាច់​ហ្វ្រាំង​ ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​កូរ៉េ​ពេញទំហឹង​បណ្តាល​អោយ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​ តែ​សំណាងល្អ​មិន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ក្រោយ​ពេល​កើតហេតុ​ នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​បាន​ចុះ​វាស់វែង​ និង​យក​រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឌា​ន​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

20160122_155354

20160122_155406

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print