ខេត្តស្វាយរៀង៖ យុវជន២នាក់រងរបួសធ្ងន់ទាំងសងខាងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នានៅផ្លូវលំក្រាលខ្សាច់ភ្នំ នៅវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ស្ថិតត្រង់ចំណុចភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានអោយដឹងថា យុវជនទាំង២នាក់មានឈ្មោះពុត សុឃីម អាយុ១៧ឆ្នាំមុខរបរ(សិស្ស)រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CE-5917 និងអ្នកបង្កមានឈ្មោះសុន ផួយ អាយុ១៧ឆ្នាំមុខរបរ(សិស្ស)រស់នៅភូមិតានូ ឃុំចបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកwave ពណ៌ខ្មៅគ្មានស្លាកលេខ។
តាមសាក្សីបានប្រាប់ថាមុនពេលកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាWAVEពណ៌ខ្មៅក្នុងល្បឿនលឿនហើយក៏បានបើកឆ្លងកាត់ផ្លូវមិនគោរពអទិភាពក៏បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម យ៉ាងពេញទំហឹងបណ្ដាលអោយខ្ទាតបើុង៥ម៉ែត្ររងរបួសទាំងសងខាង។
ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយកភាគីទាំងសងខាងទៅកាន់មន្ទីរពេទ្យ រីឯវត្ថុតាងត្រូវបានអូសមកកាន់ប៉ុស្ត៏រដ្ឋបាលឃុំចំបក់ដោះស្រាយពេលក្រោយ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើងមកពីម៉ូតូម៉ាកហុងដាwave បើកបរឆ្លងកាត់ផ្លូវមិនគោរពផ្លូវអទិភាព៕
...
ដោយ៖ យឹម សុថាន