នគរបាលប្រឆាំងគ្រឿងញៀន កំពង់ចាមឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ពាក់ពន្ធ័គ្រឿងញៀណនៅសណ្ឋាគារមិត្តភាព

ចែករំលែក៖

ខេត្តកំពង់ចាម៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចះុបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពីបទចែកចាយគ្រឿងញៀន នៅសណ្ឋាគារមិត្តភាព។

ប្រតិបត្តិការនេះធ្វើឡើង កាលវេលាម៉ោង ២និង ០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមិត្តភាព ស្ថិតក្នុងភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោកវរសេនីយ៍ឯក សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ឈួន បូរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ២.ឈ្មោះ ម៉ាន ដារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៣.ឈ្មោះ អិន សុខលាង ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៤.ឈ្មោះ អ៊ុត គ្រីម ភេទស្រី អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកបានបន្តថា ជាលទ្ធផលសមត្ថកិច្ចយើងបានធ្វើការរឹបអូសយកវត្ថុតាងរួមមានៈ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន ០២កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី ទៅតាមបញ្ញាត្តិច្បាប់មាត្រា ៤០ នៃច្បាប់ស្តីពីការ៕

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print