ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​ដែល​បើក​បុក​មនុស្ស​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់​ នៅ​កៀនស្វាយ

ចែករំលែក៖

​ខេត្តកណ្តាល​៖ អ្នកបើកបរ​រថយន្ត​ម្នាក់​ដែល​បើក​បុក​មនុស្ស​បណ្តាល​ស្លាប់​ម្នាក់​នៅ​កន្លែង​កើតហេតុ​កាលពី​យប់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ឥឡូវ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ ។​

IMG-20160122-WA0037

​លោក​ឧត្តមសេនីយ៍ត្រី​វ៉ែន​ សុ​វិ​ន​ ស្នងការ​រង​នគរបាល​ ខេត្តកណ្តាល​ទទួល​ការងារ​សណ្តាប់ធ្នាប់​ចរាចរ​បានអោយ​ដឹង​ថា​ អ្នកបើកបរ​រថយន្ត​លុ​ច្ស​ស៊ី​ស​ដែល​បើក​បុក​មនុស្ស​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​កាលពី​យប់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​ផ្លូវ​លេខ​ ១១០​ ភូមិ​ព្រែក​ស្វាយ​២​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ត្រូវ​បាន​លោក​អ៉ី​ សុវណ្ណ​ ចៅ​ ក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ ចេញ​ដីការ​ឃុំ​បណ្តោះអាសន្ន​ លេខ​១៩៨​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ បង្គាប់​ឃុំខ្លួន​ឈ្មោះ​ជុំ​ សំណាង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដើម​មាន​ សង្កាត់​ដើម​មាន​ ក្រុង​តា​ខ្មៅ​ ចោទប្រកាន់​ពី​បទ​ បើកបរ​ដោយ​ធ្វេស​ប្រហែល​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ មិន​គោរព​កាតព្វកិច្ច​ បណ្តាល​អោយ​មាន​របួស​និង​ស្លាប់​អ្នក​ដទៃ​ តាម​បញ្ញត្តិ​មាត្រា​៨៣​និង​៨៥​ នៃ​ច្បាប់​ស្តី​ពី​ចរាចរ​ផ្លូវគោក​ ។​

​លោកស្នងការ​រង​បាន​បន្ត​ថា​ បើ​គិត​ពី​ជំនាញ​ចរាចរ​ បទល្មើស​នេះ​កើតឡើង​ដោយសារ​កំហុស​រួម​គ្នា​ ដោយសារ​ម៉ូតូ​បើក​ឆ្លងផ្លូវ​មិន​ប្រ​យ័​ត្ម​ ចំណែក​អ្នកបើកបរ​រថយន្ត​នឹក​ថា​ពេល​យប់​ស្ងាត់​ក៍​បើក​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​បុក​អ្នក​ជិះ​ម៉ូតូ​ពេញទំហឹង​តែ​ម្តង​ ។​ បើ​និយាយ​ពី​កំហុស​ស្មើគ្នា​ តែបើ​និយាយ​ពី​ផ្លូវច្បាប់​វិញ​ អ្នកបើកបរ​រថយន្ត​មាន​កំហុស​ច្រើន​ជាង​ ពោល​គឺ​បើកបរ​បណ្តាល​អោយ​មនុស្ស​ស្លាប់​ ។​

​សូម​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ យប់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១០​ ស្ថិត​ក្នុងភូមិ​ព្រែក​ស្វាយ​២​ ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បង្ក​ឡើង​ដោយ​

​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ RX​ 300​ ពណ៌​សលាយ​ស្ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-0342​ បើកបរ​ដោយ​ឈ្មោះ​ ជុំ​ សំណាង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ជាង​ ធ្វើ​គ្រឿង​សង្ហា​រឹម​ មាន​ទីលំនៅ​ក្នុងភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន​ បាន​បើក​បុក​អ្នក​ជិះ​ម៉ូតូ​បណ្តាល​អោយ​ស្លាប់​ម្នាក់​របួស​ធ្ង​នើ​២​នាក់​ ។​

​ស្ត្រី​ដែល​ស្លាប់​នៅ​កន្លែង​ កើតហេតុ​មានឈ្មោះ​ សួង​ ភ​ណ្ឌ័​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​កសិករ​ រីឯ​អ្នក​រង​របួសធ្ងន់​ឈ្មោះ​ ទ្បា​ច​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​កសិករ​ ជា​អ្នកបើកបរ​ម៉ូតូ​ និង​ម្នាក់​ទៀត​ឈ្មោះ​ គង់​ ស្រី​វង់​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​ មុខរបរ​សិស្ស​ ។​ ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ស្វាយ​ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ​ ជិះ​ម៉ូតូ​ធុន​សេ​១០០​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ញ​1E-8749​ ។​

​នគរបាល​ចរាចរ​បានអោយ​ ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​រថយន្ត​បង្ក​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១០​ ទិស​ដៅ​ពី​ស្អាង​ទៅ​ ភ្នំពេញ​ លុះ​បើក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​ចេញពី​ក្លោ​ង​ទ្វា​វត្ត​ស្រែ​អំពិល​ពេញ​មួយ​ទំហឹង​ បណ្តាល​ម៉ូតូ​ដួល​បោក​ទៅ​លើ​ផ្លូវ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ រីឯ​បុរស​ជា​អ្នកបើកបរ​និង​នារី​រួម​ដំណើរ​ជាមួយ​រង​របួសធ្ងន់​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​ តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈើទាល​តាម​ចាប់​បាន​ទាំង​រថយន្ត​ និង​អ្នកបើកបរ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ដោយឡែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG-20160122-WA0160

IMG-20160122-WA0161

IMG-20160122-WA0036

IMG-20160122-WA0028

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print