នគរបាលព្រហ្មទណ្ឌខេត្តចុះទៅចាប់មេកន្ទុយលេខនៅស្រុកចំការលើ

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងជំនាញ ព្រហ្មទណ្ឌកម្រិតស្រាល-ធ្ងន់ សហការជាមួយកម្លាំងជំនាញ ព្រហ្មទណ្ឌស្រុកចំការលេី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយទាប បានចុះបង្ក្រាបកន្លែងបើកលេងល្បែងសីុសងដោយខុសច្បាប់ (ឆ្នោតវៀតណាម)ដោយឃាត់ខ្លួនស្ត្រីសង្ស័យជាមេកន្ទុយលេខម្នាក់។

12626000_953124868075907_1796918694_n

ប្រតិបត្តិការនេះធ្វើរឡើងនៅវេលាម៉ោង២ និង៣០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ដូរឥវ៉ាន់ចាប់ហួយ យីហោ ឡឹង ឧត្តម ស្ថិតក្នុងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ ផាន់ ប៊ុណ្ណា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ស្ត្រីសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើ ឈ្មោះ នាង ចាន់នី អាយុ៤៨ឆ្នាំ ជាតិខ្មែរ នៅភូមិ-ឃុំ ខាងលើ ។ ក្នុងនោះជំនាញដកហូតវត្ថុតាងមួយចំនួន រួមមាន សៀវភៅតារាងលេខឆ្នោតចំនួន០១ក្បាល ម៉ាសីុនគិតលេខ១ (កាស្យូ)ចំនួន០១គ្រឿង ក្រដាសកន្ទុយលេខ០៣ដុំ ស្មើនឹង១១សន្លឹក ប្រាករៀលចំនួន៦មឺុនរៀល ក្រដាសកាបោន (កាគែ) ចំនួន០១សន្លឹក។

លោកបានបញ្ជាក់ឲ្យបានដឹងថា កន្លងមកជនសង្ស័យឈ្មោះ នាង ចាន់នី ត្រូវបានសមត្ថកិច្ចយើងធ្លាប់កោះហៅមកកាន់អធិការដ្ឋានធ្វើការអប់រំ និងចុះកិច្ចសន្យា ចំនួន០២លើករួចមកហើយ ប៉ុន្តែនៅតែមិនបោះបង់និងរាងចាល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

12516359_953124848075909_278310389_n

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print