លោក ដូ​ណា​ល់ ត្រាំ នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បីកំណែទម្រង់​ស្ថាប័ន​ប៉ូលីស

ចែករំលែក៖

អន្តរជាត៖ មួយរយៈ​ចុងក្រោយ​នេះ បញ្ហា​រវាង​ប៉ូលីស​អាមេរិក និង​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ បានកើត​ឡើងជា​បន្តបន្ទាប់ លោកប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​១៦ ខែមិថុនា នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បី​កែលម្អ​ពីរ​ប្រៀប​ធ្វើការ​របស់​ប៉ូលីសអាមេរិក​ក្នុង​លក្ខខណ្ឌ​មួយចំនួន​ដូចជា៖ ការកែលម្អ​គុណភាព​របស់​ប៉ូលីស ការហ្វឹកហាត់ និង​សុខភាព​ផ្លូវចិត្ត​ជាដើម​។

​​​បើតាម​ការលើកឡើង​រប​ស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​ បានឲ្យដឹងថា ការធ្វើបែបនេះគឺ ក្រោយ​ការ​សង្កត់​កលើ George Floyd ទើបតែ​កើត​មាននៅ​ខែ​មុន ហើយក្នុងពេល​ថ្មីៗ​នេះ ប៉ូលីសអាមេរិក បាន​បាញ់សម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​មួយរូប​ទៀត​ ដែលបញ្ហា​នេះ រឹតតែ​ធ្វើ​ឲ្យ​ភ្លើងកំហឹង បាតុករ​អាមេរិក កាន់​តែពុះកញ្រ្ជោលខ្លាំងឡើងថែមទៀត​។

​យោងតាមបទបញ្ជា​នេះ នឹង​តម្រូវ​ឲ្យ​ស្ថាប័ន​ប៉ូលីស​អនុវត្តតាម​ស្តង់ដារ ក្នុងការ​ប្រើប្រាស់​កម្លាំង ការជ្រើសរើស​ប៉ូលីស ដែលមាន​ប្រ​វត្ត​រូបល្អឬ​មាន​ប្រ​វត្ត​រូប​ច្បាស់លាស់ និង​ការរួមបញ្ចូល​ពលករ​សង្គម​ចូលទៅក្នុង​ប្រព័ន្ធ​អនុវត្ត​ច្បាប់ ដើម្បី​ឆ្លើយតប​នឹង​ករណី​មួយចំនួន​ជាដើម​។

​លោក ដូ​ណា​ល់ ត្រាំ បានចេញមុខអះអាង កាលពី​ថ្ងៃទី​១៥ ខែមិថុនា ថា​៖ «​យើង​នឹង​ជជែក​ពី​បញ្ហា​(​បាតុកម្ម​) ដែល​យើង​បាន​មើល និង​ឃើញ​តាំងពី​ខែ​មុន​មក​ម្លេះ ហើយ​យើង​នឹងមាន​ដំណោះស្រាយ​មួយចំនួន​»​។

​សូមបញ្ជាក់ថា ក្រៅពី​បទបញ្ជា​ប្រតិបត្តិ​របស់​ប្រធានាធិបតី​អាមេរិក សភា​ទាំងពី​រថ្នាក់​របស់​អាមេរិក ក៏​កំពុង​ពិភាក្សា​លើ​ច្បាប់​មួយ ដែល​ឆ្លើយតប​នឹង​កំណែទម្រង់​ស្ថាប័ន​ប៉ូលីស នៅក្នុង​ទឹកដី​អាមេរិក​ផងដែរ​​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print