ឃាត់បុរស ២នាក់ ធ្វើសកម្មភាពដើរទារលុយពលរដ្ឋលក់ដូរនៅ ឆ្នេរអារីស្ដុន ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្ស២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន បន្ទា់ពីពួកគេតែងតែធ្វើសកម្មភាពដើរទារលុយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ នៅតំបន់ឆ្នេរអារីស្ដុន ផ្ទុយពីអ្វីដែលជាការរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំខេត្តមួយនេះ។
មន្ត្រីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បុគ្គលទាំងពីរនាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនា ដើម្បីយកមកធ្វើការសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់ការធ្វើសកម្មភាព។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសទាំងពីរនាក់នេះ តែងតែបន្លំខ្លួនជាប្រជាការពារហើយធ្វើសកម្មភាពដើរទារលុយប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរអារីស្ដុន យ៉ាងអនាធិបតេយ្យផ្ទុយពីអ្វីដែលជាការណែនាំ និងរៀបចំរបស់ថ្នាក់ដឹកនាំខេត្ត ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកលេងកម្សាន្ដ។
គួរជម្រាបថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គឺតែងតែចេញនូវបទបញ្ជាជាប្រចាំ ឲ្យកម្លាំងសមត្ថកិច្ចត្រូវរៀបចំសណ្ដាប់ធ្នាប់នៅតាមតំបន់ឆ្នេរ ហើយមិនអនុញ្ញាតឲ្យបុគ្គលណាដើរទារលុយពីប្រជាពលរដ្ឋនោះទេ ពោលប្រសិនបើមានសកម្មភាពនេះ ត្រូវបញ្ឈប់ និងចាប់ខ្លួនមនុស្សទាំងអស់នោះភ្លាម៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print