បុរសម្នាក់បើករថយន្ដកាមរីឆ្លាមធ្លាក់ផ្លូវខ្លួនងងក្រឡាប់៣ត្រឡប់​រងរបួសធ្ងន់  

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ងងុយដេកបើករថយន្ដឆ្លាមធ្លាក់ថ្នល់ក្រឡាប់៣ត្រឡប់បណ្ដាលអោយរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី ២២ខែមករា ឆ្នាំ ២០១៦ នៅចំណុច ត្រពាំងតាគួន  ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ បានអោយដឹងថា​ បុរសនេះមិនស្រវឹងស្រាទេ បែរជាងងុយដេក ១ភាំង ក៏រ៉េចង្កូតធ្លាក់ថ្នល់ ក្រឡាប់៣ត្រឡប់របួសធ្ងន់ដោយខ្លួនងង និងបណ្ដាលអោយខូចរថយន្ដយ៉ាងដំណំ​ ជនរងគ្រោះមានឈ្មោះ គួច ស៊ុយ ហ៊ង់​ អាយុ ៣៥ឆ្នាំ រស់នៅភូមិ វល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ បានបើកបររថយន្ដឆ្លាម ពណ៌កណ្ដុលប្រម៉ះ​ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6576  ក្រោយមកសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ស្រុកស្ទោង ចំណែករថយន្ដ​ត្រូវបានស្ទូច​និងប្រគល់អោយសាច់ញាតិ បងប្អូនជនរងគ្រោះ​វិញ ៕

1453510613230

1453510608105

1453510599782

1453510603325

...

 

ដោយ៖ ប៊ុន រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print