រថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូន យោធា និងនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់និងទទួលរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា៖ ដែលថវិការបានមកពីការចូលរួមជួយឧបត្ថមពីសំណាក់ក្រុមសប្បុរសជនក្នុងប្រទេស ដែលមានសមានចិត្តជួយលើកកម្ពស់ប្រសិទ្ធភាពនិងលទ្ធភាព របស់កងកម្លាំងប្រដាប់អាវុធក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនយើង។
រថយន្តយោធាទំនើបៗធុនធំទាំង២៩០គ្រឿង ត្រូវបានបញ្ជាទិញពីប្រទេសចិន តាំងពីមុនពេលផ្ទុះជំងឺកូវីដ១៩ម្លេះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ចែកជូនរថយន្តយោធាទាំងនេះ ដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ, និងឆ្លើយតបនឹងអ្នកវិភាគគ្មានមូលដ្ឋាន,
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កុំគិតថាកងទ័ព កងនគរបាលជាតិ កងរាជអាវុធហត្ថ គ្មានខួរក្បាលពិចារណា ដឹងពីកាលៈទេសៈ ពេលណាចាំបាច់ ពេលណាមិនចាំបាច់ចំណាយថវិកាលើអ្វី។ ខ្ញុំសូមបញ្ជាក់ យើងបានធ្វើការជាមួយសប្បុរជន បញ្ជាទិញ [រថយន្តយោធា] តាំងពីមុនពាក់កណ្តាលឆ្នាំ២០១៩ តាំងពីមុនកូវីដផ្ទុះ។ គេកក់លុយហើយ ទើបក្រុមហ៊ុនចាប់ផ្តើមធ្វើឡាន តាំងពីមុនពាក់កណ្តាលឆ្នាំ២០១៩»។
លោកបន្តថា «ឡានតាមពិតត្រូវយកមកប្រគល់នៅដើមឆ្នាំ២០២០ ខ្ទង់ខែ២ ខែ៣នេះ តែវាចំពេលកូវីដផ្ទុះនៅចិន រោងចក្រគេពន្យារក្នុងការដឹកជញ្ជូន។ អញ្ចឹងដូចគ្នា ការផលិតរថយន្ត ២៩០គ្រឿង មិនមែនផលិត១ថ្ងៃទេ ហើយគេក៏មិនផលិត បើបង់លុយឲ្យគេមិនគ្រប់។ បើសិនជាតម្រូវការរថយន្តយោធាចំពេលកូវីដផ្ទុះ យើងក៏មិនបញ្ជាទិញដែរ។ តម្រូវការកម្ចាត់កូវីដ វាធ្ងន់ជាងរថយន្ត ប៉ុន្តែរថយន្តនេះបានបញ្ជាទិញតាំងពីមុនកូវីដផ្ទុះ។ យើងបានកក់លុយគេហើយ គឺត្រូវតែយកដូចយើងកក់លុយកាត់ខោអាវដែរ។ បើយើងមិនយករថយន្តមកពេលនេះ តើចាំដល់ពេលណា»៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print