បាតុកម្មប្រឆាំងចិនផ្ទុះឡើងនៅបណ្តារដ្ឋក្នុងប្រទេសឥណ្ឌា

ចែករំលែក៖

ពលរដ្ឋឥណ្ឌាបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងចិន ក្រោយពេលមានទាហាន២០នាក់ស្លាប់ដោយសារការប៉ះទង្កិចគ្នានៅតំបន់ព្រំដែន។
សារព័ត៌មានឥណ្ឌា ANI និង PTI បានផ្សាយថា ពលរដ្ឋនៅតាមបណ្តារដ្ឋដូចជា Uttar Pradesh, Bihar, Gujarat និង Jammu បាននាំគ្នាធ្វើបាតុកម្បង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់កម្លាំងទាហានចិន។ នៅទីក្រុងញូវដេលី មានបាតុករជាច្រើននៅមុខស្ថានទូតចិនបង្កឲ្យមានអំពើហិង្សា បង្ខំឲ្យកម្លាំងប៉ូលិសចាប់ខ្លួនមនុស្ស២២នាក់ ។ ក្រុមបាតុករបានស្នើដល់រដ្ឋាភិបាលរបស់ខ្លួនត្រូវតែចេញបញ្ជាវាយប្រហារទៅលើប្រទេសចិនដូចដែលបានធ្វើទៅលើប្រទេសប៉ាគីស្ថានផងដែរ។
ក្នុងពេលកំពុងតានតឹងកាន់តែខ្លាំង នៅតាមបណ្តោយព្រំដែនឥណ្ឌានិងចិន ក្រោយការប៉ះទង្គិចគ្នាបណ្តាលឲ្យមានទាហានទាំងសងខាងស្លាប់នោះ ឥណ្ឌាបានបញ្ជូនអាវុធ ជាច្រើនទៅកាន់ព្រំដែន ក្នុងនោះក៏មានយន្តហោះចម្បំាង១០០គ្រឿងផងដែរ ។
សារព័ត៌មាន Sputnik របស់រុស្សីុបានផ្សាយថា កម្លាំងទាហាន ឥណ្ឌា បានសម្រេចយុទ្ធសាស្ត្រដ៏សំខាន់ក្រោយជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Narendra Modi។ នៅក្នុងសេចក្តីប្រកាសក្រោយជំនួបពិភាក្សា លោក Modi បានបញ្ជាក់ថា ឥណ្ឌាមានបំណងចង់បានសន្តិភាព ប៉ុន្តែនឹងមានការឆ្លើយតបវិញ ប្រសិនបើរងការឌឺដង វាយប្រហារនោះ។
នាយករដ្ឋមន្ត្រីឥណ្ឌា Modi បានបញ្ជាក់ទៀតថា« យើងតែងតែបន់ស្រន់ឲ្យមនុស្សលោកទាំងអស់មានក្តីសុខ មានសន្តិភាព។ យើងធ្វើការជាមួយប្រទេសជិតខាងយ៉ាងជិតស្និទ្ធបំផុតតាមរយៈកិច្ច សហប្រតិបត្តិការ ហើយឥណ្ឌាមិនដែលឌឺដងដាក់ប្រទេសណាឡើយ»។
លោក Modi បានបន្តទៀតថា«ខ្ញុំសូមធានាថាកម្លាំងទាហានរបស់យើង មិនអាចលះបង់ជីវិតដោយអត់ប្រយោជន៍នោះឡើយ។ ចំពោះឥណ្ឌា ការឯកភាពជាតិ និងអធិបតេយ្យភាពជាតិគឺជារឿងសំខាន់បំផុត។ គ្មានអ្នកណាអាចរារាំងយើងការពារទឹកដីនោះឡើយ»។
ក្រោយកិច្ចប្រជុំជាពិសេសរវាងមេទ័ពនិឹងថ្នាក់ដឹកនាំរដ្ឋាភិបាល ឥណ្ឌាបានសម្រេចបញ្ជូនយន្តហោះចម្បាំង ១០០គ្រឿង ចូលទៅកាន់តំបន់ជិតព្រំដែនប្រទេសចិន។ ក្នុងចំណោមយន្តហោះទាំងនោះមានទាំងយន្តហោះ Su-30MKIផងដែរ។ ក្នុងរយៈពេល៥សប្តាហ៍កន្លងមក ឥណ្ឌានិងចិនតែងតែប្រឈមមុខ ដាក់គ្នានៅតំបន់ដាច់ស្រយាល Galwan និងតំបន់ជាច្រើនផ្សេងទៀត រួមទាំងតំបន់ Pangong Tso, Demchok និង Daulat Beg Oldieផងដែរ។ ប៉ុន្តែការប៉ះទង្គិចគ្នាកន្លងមក បណ្តាលឲ្យមានទាហានស្លាប់នោះ មិនមានស្នូរកាំភ្លើងឡើយគឺពួកគេប្រើដៃ ដុំថ្មប្រយុទ្ធគ្នា ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print