ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរ ខណៈដែលគាត់ឡើងចងសម្បុកសត្វ ដើម្បីតុបតែងលំអផ្ទះរបស់ខ្លួន បណ្ដាលឲ្យធ្លាកពីលើជណ្ដើរដែកសង្កត់លើ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចតារាងបាល់ទាត់ ពូហ្វី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ជនរងគ្រោះមានឈ្មោះ នាក់ សាហ្វី ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
តាមប្រភពព័ត៍មានពីក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះដាក់ជណ្តើរដែក រួចឡើងចងសម្បុកសត្វដើម្បីតុបតែងលំអផ្ទះរបស់ខ្លួន ស្រាប់តែរអិលជណ្តើរបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើជណ្តើររងរបួសធ្ងន់តែម្តង ។ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកជិតខាងបានហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះតែម្តង ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន៕ដោយ៖សហការី