លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ ប្រគល់ប័ណ្ណសមធម៌ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ជូនសង្កាត់ចំនួន៦

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានធ្វើពិធីប្រគល់ប័ណ្ណសមធម៌អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) និង ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ អំឡុងពេលកូវីដ១៩ (OD-IDPoor-Covid-19) ដែលបានធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដើម្បីឧបត្ថម្ភសាច់ប្រាក់ក្នុងពេលឆាប់ៗនេះចំនួន៦៦៥ប័ណ្ណ ជូនដល់សង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខ

លោកអភិបាលរងខណ្ឌបានឲ្យដឹងថា ពិធីប្រគល់ប័ណ្ណសមធម៌ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជូនដល់សង្កាត់ទាំង០៦រួមមាន៖ សង្កាត់ភ្នំពេញថ្មី៣៤៨ប័ណ្ណ ,សង្កាត់ឃ្មួញ២៨ប័ណ្ណ ,សង្កាត់ទឹកថ្លា២៧ប័ណ្ណ ,សង្កាត់គោកឃ្លាង៩៨ប័ណ្ណ ,សង្កាត់អូរបែកក្អម២៣ប័ណ្ណ និងសង្កាត់ក្រាំងធ្នង់១៤១ប័ណ្ណ។

លោកអភិបាលរងបន្តថា ចំណែកបងប្អូនប្រជាពលរដ្ឋដែលមានស្ថានភាពជីវភាពប្រសើរហើយ មេត្តាទុកឱកាសនេះជូនប្រជាពលរដ្ឋក្នុងភូមិយើង ដែលមានស្ថានភាពជីវភាពក្រលំបាក់ទីទ័លបំផុត ដើម្បីទទួលបានប័ណ្ណនេះ ៕ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print