ភ្នំពេញៈ សម្តេចបានមានប្រសាសន៍ថាៈតាំងពីថ្ងៃវិលត្រឡប់ពីពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរី ខ្ញុំបានចាប់លេងកីឡាវាយកូនគោលដូចធម្មតាដើម្បីសុខភាព។ ពិតណាស់កីឡាបានធ្វើអោយខ្ញុំមានសុខភាពរឹងមាំ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលចូលរួមត្រេកអរចំពោះសុខភាពរបស់ខ្ញុំ និងបានជួយលើកទឹកចិត្តអោយខ្ញុំថែរក្សាសុខភាព សប្បាយចិត្ត និងញញឹមអោយបានច្រើន។
ត្រឹមត្រូវណាស់ ខ្ញុំត្រូវតែមានសុខភាពល្អជានិច្ច ដើម្បីជីវិតរស់នៅ និងដើម្បីដឹកនាំប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។ ខ្ញុំមិនធ្វើអោយជនរួមជាតិអស់សង្ឃឹមឡើយ។ ទន្ទឹមនិងនេះ ខ្ញុំក៏សូមជូនពរជនរួមជាតិ និងក្មួយៗលេងកីឡា និងថែទាំសុខភាពអោយបានល្អរឹងមាំទាំងអស់គ្នា៕







