ខេត្តកំពង់ចាមៈ ជនសង្ស័យចំនួន៣នាក់ត្រូវបានកំលាំងនគរបាលរបស់ការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តធ្វើរការចាប់ឃាត់ខ្លួន ពាក់ពន្ធ័និងបទល្មើស រក្សារទុក ដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តការនេះធ្វើរឡើងកាលពីវេលាម៉ោង ១២ៈ៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅចំណុច ភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ទោ សោម រស់ នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋានខេត្តបានឲ្យដឹងថា ជនសង្ស័យ ខាងលើទី១.អិន ចេន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិជីរោកណ្តាល ឃុំជីរោទី០១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី២.ហុង ចាន់រិទ្ធថា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិជីរោ កណ្តាល ឃុំជីរោទី០១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី៣.ចេត ណារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកបានបន្តឲ្យដឹងដែរថា ករណីនេះសម្មត្ថកិច្ចជំនាញបានរឹបអូសវត្ថុតាងបានរួមមាន÷ ថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌ស ចំនួន ២១កញ្ចប់ តូច , ឧបករណ៍សេពមួយសម្រាប់ ទូរស័ព្ទ ដៃ០៣ គ្រឿង និងជញ្ជីងអេឡិចត្រូនិច សំរាប់ថ្លឹងថ្នាំញៀន ចំនួន ០១ ។ លោកក៏បានបញ្ជាក់ឲ្យដឹងដែថា បច្ចប្បន្នជនសង្ស័យទាំង ០៣នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕វណ្ណះ







