នៅក្នុងរូបថតឯកសារដែលត្រូវបានថតនៅថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០១៩ បង្ហាញពីពានរង្វាន់នៃការប្រកួតឯកត្តជនបុរសក្នុងព្រឹត្តិការណ៍ប្រកួតវាយតឺន្នីស French Open ឆ្នាំ២០១៩ នៅឯ Roland Garros ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែសម្រាប់ការប្រកួតនៅឆ្នាំ២០២០នេះគឺមិនបានប្រារព្ធតាមការកំណត់ដូចឆ្នាំ២០១៩នោះទេ។
សហព័ន្ធកីឡាវាយតឺន្នីសបារាំង (FTT) បានបញ្ជាក់កាលពីម្សិលមិញថា ការប្រកួតវាយកូនបាល់ French Open ឆ្នាំ ២០២០ ដែលត្រូវបានកំណត់ពេលវេលាឡើងវិញចាប់ពីថ្ងៃទី២០ ខែកញ្ញាដល់ថ្ងៃទី៤ ខែតុលា ដោយសារតែការផ្ទុះជំងឺ COVID-១៩។ ប៉ុន្តែដោយសារតែកត្តានេះហើយទើបសហព័ន្ធបានពន្យារពេលម្តងទៀតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា។ ការចាប់ផ្តើមប្រកួតជម្រុះដំបូងនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ៕
...
ដោយ៖ ភារៈ