សម្តេចតេជោ ហ៊ុន សែន៖ ២០មិថុនា ថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកនូវជីវិតតស៊ូរំដោះជាតិ រំដោះប្រជាជនពីចង្កូមមច្ចុរាជ នៃបនប្រល័យពូជសាសន៍ ប៉ុលពត។ ដោយសម្តេចមានប្រសាសន៍ថា៖ ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា៖ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។
នៅក្នុង Facebook page ផ្លូវការ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះ ភ្ជាប់នូវចម្រៀងមួយបទដែលមាន
ចំណងជើងថា(សំបុត្រពិបាកសសេរ
បំផុត)ដែលឆ្លុះបញ្ចាំងការលំបាករបស់
ខ្ញុំនាពេលនោះ។
សូមជម្រាបថា៖ អត្ថន័យ «សំបុត្រប្រវត្តិសាស្ត្រ» ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ នាគ្រានោះ ដើម្បីការរស់ឡើងវិញរបស់ជាតិមាតុភូមិ 🇰🇭៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print