ភ្នំពេញ៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុបចំនួន ៩៥៣ គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូ ចំនួន ៦៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ។
ដោយឡែកក្នុងរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃ១ដល់ថ្ងៃទី ២០ ខែមិថុនា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុបចំនួន២៣០៩៦គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូចំនួន ១៧១៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
បើតាមរបាយការណ៍ដដែលបានវាយតម្លៃរយៈពេល ២០ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
ដោយ៖ សិលា