ភ្នំពេញ៖ គ្រឿងញៀនបានបំផ្លាញសុខភាព និងអនាគតអ្នក ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ជនសង្ស័យចំនួន៥៥នាក់(ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៣១ករណីទូទាំងប្រទេស។ របាយការណ៍សមត្ថកិច្ចបានអោយដឹងថា៖ ក្នុងចំណោមជនសង្ស័យទាំង ៥៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣៨នាក់ (ស្រី ៧នាក់) និងប្រើប្រាស់ ១៧នាក់ (ស្រី គ្មាន) ។
ក្នុងបាយការណ៍បានបញ្ជាក់ថា៖ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ៦៥,៦១ក្រាម និង៣២កញ្ចប់តូច។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាលជាតិ : ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៥,១៧ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៩០ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ៣៩,៣៨ក្រាម។
៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។
៦ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៧ / ប៉ៃលិន៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៨ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៦៥ក្រាម។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៨ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២៦កញ្ចប់តូច។
កងរាជអាវុធហត្ថ: ៣អង្គភាព
១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៧០ក្រាម។
២ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ១២,៨១ក្រាម។
៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច៕
ដោយ៖ សិលា