ហាយឡែនឌ័របុកម៉ូតូពីក្រោយស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីរថយន្តហាយឡែនឌ័រមួយគ្រឿងបានជ្រុលទៅបុកម៉ូតូពីក្រោយពេញមួយទំហឹងក្នុងដំណើរស្របទិសគ្នា ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង១៥នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅតាមផ្លូវ ជាតិលេខ៥ ស្ថិតនៅចំណុចទំនាបស្រែហង់ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

12592318_582435308574230_5874842936293306328_n - Copy

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុ នេះ ឈ្មោះសន ចាន់អីម អាយុ៤៧ ឆ្នាំ រស់នៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងស្លាប់នៅនឹងកន្លែងកើតហេតុ​ ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.8661ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយឡែនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2w-0975 ធ្វើដំណើរស្របទិសគ្នា បានរ៉េទៅបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្តាលអោយបុរសអ្នកជិះម៉ូតូប៉ើងខ្ទាតចេញពីម៉ូតូបោកទៅនឹងថ្នល់ជាតិ និង ប្រកាច់ស្លាប់ភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបានចុះពីលើរថយន្តរត់គេចបាត់ស្រមោលតែម្តង ។ ចំណែកឯមធ្យោបាយ បង្កទាំងពីរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

10352608_582435361907558_7709378764817379073_n - Copy

12553040_582435295240898_7975632159629055905_n (1) - Copy

...

ដោយ៖ ចន្ថា  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print