ខេត្តកំពង់ធំ៖ ជនសង្ស័យ២នាក់ត្រូវបានកំម្លាំងនគរបាលព្រហ្មទណ្ឌចាប់ឃាត់ខ្លួនបញ្ចូនទៅកាន់ស្នងការខេត្តកំពង់ធំបន្ទាប់ពីជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពលក់ចែកចាយអោយទៅបណ្ដាញរបស់ខ្លួនកាលពីវេលាម៉ោង៤ និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រវា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកវីរៈសេនីយ៍ត្រី កែ កញ្ជនា ទទួលបន្ទុកផ្នែកព្រហ្មទានបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ សមប៊ុនលឹ ភេទប្រុស អាយុ៣៥ រស់ភូមិក្រវ៉ា ឃុំក្រវា ស្រុកបារាយណ៍ ជាអ្នកចែកចាយ ទី២ឈ្មោះ សនឈុន ភេទប្រុស អាយុ៣៥ឆ្នាំរស៉នៅភូមិទូកពី ឃុំគរគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនសង្ស័យទាំង២នាក់រស់នៅភូមិឃុំខាងលើ។
សមត្ថកិច្ចដដែលបានបន្តថាមុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់សមត្ថកិច្ចបានទទួលព៍ត៍មានពីបណ្ដាញសំងាត់ច្បាស់ការថាជនសង្ស័យខាងលើនេះបាននឹងកំពុងធ្វើការជួញដូរនិងចែកចាយទៅអោយម៉ូយរបស់គេនៅចំណុចខាងលើនេះតែដល់ថ្ងៃត្រូវអស់ល័ក្ខ់ក៍ជាប់អន្ទាក់របស់សមត្ថកិច្ចតែម្ដង។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរឹបអូសបានវត្ថុតាងមួយចំនួនមានដូចជា៖ គ្រឿងញៀន៤កញ្ចបធំ ១កញ្ចប់់តូចជាប្រភេទម៉ាទឹកកក់និងទូរស័ព្ទចំនួន៤គ្រឿងតាមចំលើយជនសង្ស័យបានសារភាព ថាគេគ្រាន់តែទិញយកមកប្រើប្រាសនិងចែកអោយមិត្តភក្តិតែប៉ុណ្ណោះ ទោះបីជាចំលើយយ៉ាងនេះក្ដីសមត្ថកិច្ចបានកសាងសុំរឿងបញ្ជូជនសង្ស័យទៅកាន់ស្នងការនគរបាលខេត្តកំពង់ធំចាត់ការបន្តទៅតានិតិវិធីច្បាប់៕
ដោយ៖ ប៊ុនរិទ្ធី