នៅថ្ងៃទី២២ខែមិថុនានេះមានករណីបាញ់ប្រហារនៅក្នុងពិធីជប់លៀងស្ថិតនៅទីក្រុងCharlotte ដែលជាទីក្រុងធំបំផុតនៅតំបន់ភាគខាងជើងរដ្ឋ ការ៉ូលីណាអាមេរិក។ ការបាញ់ប្រហារនោះបណ្តាលឲ្យស្លាប់ ២ នាក់និងរបួស៧នាក់ ។
ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង០ និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ ។ ភ្លាមៗនោះប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុ។ តាមសេចក្តីប្រកាសរបស់កម្លាំងប៉ូលិសបានបញ្ជាក់ថា ជនដៃដល់បានបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើហ្វូងមនុស្សដែលកំពុងតែចូលរួមក្នុងពិធីជប់លៀងសប្បាយ។
ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ចំណែកអ្នករងរបួស៧នាក់ទៀតមិនទាន់ដឹងពីស្ថានភាពនៅឡើយទេ។
កាលពីថ្ងៃទី២១ខែមិថុនា ក៏មានករណីបាញ់ប្រហារនៅទីក្រុងAustin រដ្ឋតិចសាស់ បណ្តាលឲ្យមនុស្ស៥នាក់រងរបួសដែរ។ ប៉ូលិសទីក្រុង Austin បានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើងនៅកណ្តាលទីក្រុងតែម្តង។ ជនរងគ្រោះទាំង៥នាក់ មានសភាពធ្ងន់ អាចប៉ះពាល់ដល់អាយុជីវិត។
នៅថ្ងៃទី២០ខែមិថុនា នេះដែរ ក៏មានការបាញ់ប្រហារនៅទីក្រុងSyracuse រដ្ឋញូវយ៉ក បណ្តាលឲ្យមនុស្ស៩នាក់រងរបួស។ ការបាញ់ប្រហារនៅអាមេរិកកើតឡើងគួរឲ្យបារម្ភ ចាប់តាំងពីមានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ក្លាយជាហិង្សាមក៕
ដោយ៖ ធី រីណា