ខេត្តកំពង់ធំ៖ បុរសស្រវឹងខួបម្នាក់ផឹកស្រាស្រវឹងរករឿងប្រពន្ធកូនដុតផ្ទះខ្លួនឯងចោល ត្រូវបានសមត្ថកិច្ចចាប់វៃខ្នេះកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី២៤ ខែមករាឆ្នាំ២០១៦នៅក្នុងភូមិខ្ញោម ឃុំស្រយោង ស្រុកបារាណ៍ ខេត្តកំពង់ធំ។
ជនល្មើសមានឈ្មោះ ជា ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ និងប្រពន្ធកូន រស់នៅក្នុងភូមិ ឃុំខាងលើ មុខរបរធ្វើស្រែ ចំណែកសម្ភារៈប្រើប្រាស់ក្នុងផ្ទះត្រូវភ្លើងឆេះខ្ទេចខ្ទីអស់គ្មានសល់ ឥលូវប្រពន្ធកូនសុំផ្ទះអ្នកជិតខាងដើម្បីជ្រកកោន រីឯជនល្មើសសមត្ថកិច្ចចាប់វាយខ្នេះបញ្ចូនទៅប៉ុស្ដិ៍នគរបាលឃុំស្រយោងដើម្បីធ្វើការសួរនាំ។
បើតាមសម្តីរបស់លោកអធិការស្រុកបារាយណ៍បានប្រាប់ថា ពុំទានមានច្បាប់ណាដែលចេញសម្រាប់កាត់ទោសការបំផ្លិចបំផ្លាញទ្រព្រសម្បត្តិខ្លួនឯងនោះទេ អញ្ចឹងមានតែធ្វើការអប់រំ ចំណែកប្រពន្ធ កូន គ្មានបាយហូប គ្មានសំលៀកបំពាក់ ជូនអាកាសធាតុត្រជាក់ទៀត បានយំស្រែកខឹងនិងប្ដីរបស់ខ្លួនដែលបំផ្លាញជំរកស្នាក់នៅ ក្រហើយថែមទាំងវេទនាទៀត គាត់ក៏សំណូមអោយ អាជ្ញាធរជួយគាត់ផង៕
ដោយ៖ ប៊ុន រិទ្ធី