រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា!

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញពី សត្វក្រអាច់ ឬ​ ក្រសាស្វាយ Little Heron​ ជាប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ដីសេីម ហេីយមានវត្តមាន​ពេញ​មួយ​ឆ្នាំ​។ បក្សីក្រអាច់​ ឬ​ក្រសាស្វាយ​ មានទំហំ​៤៦​សង់​​ទីម៉ែត្រ​ ហេីយពេលពេញវ័ញ​ គេ​អាចសម្គាល់​មានរាង​ខ្វែកប៉ុន្តែមាឌតូចជាង​ ស្លាបពណ៌​ប្រផេះក្រម៉ៅ​ មាន​បន្ទូលក្បាលខ្មៅ​ និងជេីងពណ៌​ទឹកក្រូច​។ រីឯមិនទាន់ពេញវ័ញ​ មានសម្បុរ​ពណ៌​ត្នោត​ចាស់​ និងមានអុចៗសផ្នែកពោះ។ បក្សីប្រភេទនេះ​ រស់នៅតាម​វាលភក់​ ព្រៃកោងកាង​ តំបន់កោះ​ ស្ទឹង​ និង​បឹង។ ចំណែកឯការបន្តពូជ​ គឺពេញមួយ​ឆ្នាំ​ ហេីយពងចំនួនពី​ ៣​ ទៅ​ ៥គ្រាប់។
ក្រសួងបរិស្ថានបញ្ជាក់ថា៖ ផ្តិតរូបភាពដោយ Koh Samseb Community Based Ecotourism-សហគមន៍អេកូទេសចរណ៍កោះសាមសិប។
នៅទីតាំងកោះសាបសិប,​ ខេត្តក្រចេះ និង
ឯកសារ​យោងសៀវភៅ​សត្វ​ស្លាបនៃ​ប្រទេសកម្ពុជា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print