ប្លែក! ខាន់ ជេមស៍ ប៉ះ Jay Chan ច្រៀងរួមគ្នាលើក​ដំបូងក្នុងបទ«បុបា្ជ California»

ចែករំលែក៖

ភ្នំពេញ ៖ តារាចម្រៀងលេចធ្លោរ លោក ខាត់ ជេមស៍ ទើបនឹងបញ្ចេញបទចម្រៀង​ថ្មីរបស់​លោកក្នុងផលិតកម្មសាន់ដេ ដោយច្រៀងរួមគ្នាជាមួយតារាចម្រៀងឯនាយ​សមុទ្រលោក Jay Chan។
អ្នកចម្រៀងខ្មែរអាមេរិកកាំង លោក Jay Chan ត្រូវបានគេស្គាល់ច្រើនក្រោយ​លោក​បាន​យកស្នាដៃបទចម្រៀងមរតកដើមមួយចំនួនច្រៀងឡើងវិញពិសេសបទ «ព្រោះតែអូន» ដែលធ្វើឲ្យទស្សនិកជនរាំកក្រើក កាលពីប៉ុន្មានខែមុននោះ។ ថ្មីៗនេះ​ផលិតកម្មសាន់ដេ​បានបង្ហាញ​នូវបទចម្រៀងថ្មី​របស់ខ្លួន​មួយបទមានចំណងជើងថា «បុបា្ជ California» ដែលបកស្រាយ​ដោយលោក ខាន់ ជេមស៍ និង​ ចំពោះបទថ្មីនេះត្រូវបានផលិតកម្ម​បញ្ជាក់ជូនមហាជន​ឲ្យដឹងថា៖ «សំនៀងដើមលោក ពៅ ហ៊ុនសម្រួលតន្រ្តីឡើងវិញដោយ : ភួង សុភារក្ស»។ទន្ទឹម​ការចេញបទថ្មី​បែបស៊ីវិល័យ​រួមផ្សំ​សម្លេង​ដ៏ពីរោះ​លើកនេះ​ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​បាន​លើកឡើង​ និងពោលសរសើរ​ទាំងជញ្ជក់​មាត់​ថា៖ «ពីរោះណាស់អាយ​ដលទាំង២»។
យ៉ាងណាក្ដីក្រោយការបង្ហាញខ្លួន​របស់លោក Jay Chan ដែលគេដឹងថាជាអ្នកចម្រៀង​ឯនាយសមុទ្រ​នោះ​ក៏មានការចោទសួរថាតើអ្នកចម្រៀងឯនាយសមុទ្ររូបនេះបានក្លាយ​ជាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ ដែរឬយ៉ាងណា? ឬគ្រាន់តែ​ជាការ​ចាប់ដៃគ្នា​ និងព្រមព្រៀង​ពីគ្រប់ភាគី​​ដើម្បី​បម្រើអារម្មណ៍បងប្អូន​អ្នកគាំទ្រប៉ុណ្ណោះ។
​លោក Jay Chan បានថ្លែងសាររីករាយដែលបានច្រៀងរួមជាមួយតារា​ចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាត់ ជេមន៍ ដែលលោកថាបទចម្រៀងនេះ​ធ្លាប់បាន​គេស្គាល់ច្រើននៅសហរដ្ឋអាមេរិកកាលពីអំឡុងទសវត្សរិ៍ទី៨០ និងត្រូវបានលើកយកមកច្រៀងឡើងវិញនៅពេលនេះ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print