ឡានដឹកដីមួយគ្រឿងបើកលឿនដូចហោះ បុកគោយន្ដកន្រ្តៃយ៉ាងពេញទំហឹងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖  រថយន្តកូរ៉េដឹកដី មួយគ្រឿងបានបើកបុក គោយន្ដកន្រ្តៃឬកាឡេថង មួយគ្រឿងបណ្តាល់ឲ្យស្ត្រីម្នាក់ជាប្រពន្ធអ្នក​បើគោយន្ដរង់របួសធ្ងន់ ចំណែកប្ដីនិងកូនរង់របួសស្រាល បានកើតឡើងនៅវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចថ្នលកែង អាចារ្យលាក់ ឃុំអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ។

12625866_1698429197040218_881558615_n - Copy

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ មានឡានដឹកដីមួយគ្រឿងធ្វើដំណើពីជើងទៅត្បូងក្នុងលឿនដូចព្យុះ ហើយបានបុកជាមួយនិងគោយន្ដកន្រ្តៃដឹកកូនឈើ យ៉ាងពេញទំហឹង បណ្តាលប្រពន្ធរបស់របួសធ្ងន់ ចំណែកប្ដីនិងកូនប្រុសម្នាក់រង់របួសស្រាលក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ក្រោយពីកើតហេតុត្រូវបានរថយន្តរបស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះបន្ទាន់ ។

សមត្ថកិច្ចបន្តថា តៃកុងឡានដឹកដីឈ្មោះ លុន ហាក់ ភេទប្រុសអាយុ ២៩ ឆ្នាំ ជាអ្នកបើកបររថយន្ត កូរ៉េ ពីតោនកន្លះ ពណ៍ខៀវ ពាក់ស្លាកលេខ ព្រះវិហារ 3A-0021 រស់នៅភូមិ ត្រពាំងឬស្សី  ឃុំតត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ ចំណែកអ្នកបើកបរគោយន្ដកន្រ្តៃមាន ឈ្មោះណែមធី អាយុ៣៩ រស់នៅភូមិក្ដីដូង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ និងប្រពន្ធឈ្មោះគុង សុខវី ៣៨រស់នៅភូមិឃុំជាមួយគ្នាកូនប្រុសម្នាក់។

ចំណែកអ្នកបើកបរឡានដឹកដីព្យាយាមបើករត់តែត្រូវបានគេតាមចាប់បានរួចបញ្ចូនទៅស្នងការនគរបាលខេត្ដកំពង់ធំ ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕

12626009_1698429207040217_664326445_n

12575789_1698429217040216_1713921730_n

12596405_1698429247040213_1669682407_n

...

ដោយ៖ ប៊ុន  រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print