ព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ជាអោយសមត្ថកិច្ចចុះចាប់ត្រាក់ទ័រមួយគ្រឿងដែលឈូសឆាយដីព្រៃលិចទឹក

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកព្រះរាជអាជ្ញាបញ្ជាអោយសមត្ថកិច្ចចុះចាប់ត្រាក់ទ័រមួយគ្រឿងដែលបានធ្វើសកម្មភាពភ្ជួរឈូសឆាយដីព្រៃលិចទឹកនៅតំបន់បីក្នុងភូមិសាស្ត្រ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។

Image16

ការចុះប្រតិបត្តិការបង្ក្រាបត្រាក់ទ័រដែលកំពុងធ្វើសកម្មភាពឈូសឆាយកាយព្រៃលិចទឹកនៅតំបន់បីចំណុចដែនអភិរក្សបឹងព្រូល ព្រមទាំងឃាត់ខ្លួនអ្នកបើកបរម្នាក់យកមកសាកសួរនៅអធិការស្រុកសន្ទុក។

លោក កែវ សុខា នាយសង្កាត់ជលផលតាំងក្រសាំង បានឲ្យដឹងថាត្រាក់ទ័រមួយគ្រឿងនេះព្រមទាំងអ្នកបើកបរម្នាក់នេះ លោកធ្លាប់បានចុះចាប់ចំនួន២ទៅ៣ដងរួចមកហើយ តែពេលនោះមានការអន្តរាគមន៍ពីថ្នាក់ស្រុកនិងថ្នាក់ខេត្ត ទើបលោកនាយសង្កាត់បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះមួយរយៈហើយ ទើបនៅថ្ងៃទី២៤ខែមករាឆ្នាំ២០១៦នេះ លោកព្រះរាជអាជ្ញាខេត្តបានបញ្ជាកម្លាំងចម្រុះចុះបង្ក្រាបនៅកន្លែងកើតហេតុផ្ទាល់។ ទាក់ទិនលើរឿងនេះអ្នកបើកបរត្រាក់ទ័របានឆ្លើយសារភាពថា ថៅកែរបស់គេឈ្មោះចែ រំដួល រស់នៅក្រុងភ្នំពេញហើយចែរំដួល គាត់ទិញពីលោកអភិបាលរងស្រុកសន្ទុក និងមានចំណាពីខេត្ត លើផ្ទៃដី៣១០ហិចតានៅចំណុចបឹងព្រូល ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្នៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ចំនែកចែរំដួលជាអ្នកម្ចាស់ដីបានប្រាប់អ្នកសារព័ត៍មានថាដីនេះមានច្បាប់និងមានហត្ថលេខាពីលោកមេឃុំព្នៅអាជ្ញាធរស្រុកសន្ទុកនិងអាជ្ញាធរខេត្តកំពង់ធំ។ ទាក់ទិនលើករណីនេះលោក អ៊ឹមឆន អភិបាលរងស្រុកសន្ទុក ឆ្លើយថាលោកមិនដឹងទេរឿងលក់ដីនេះ។

ប្រភពព័ត៌មានពីសហគមន៍បានបង្ហើបឲ្យដឹងថា ដីនៅតំបន់នេះគាត់មិនដែលឃើញមានអ្នកណាហ៊ានមកឈូសឆាយឬភ្ជួរនោះទេ ព្រោះជាដីហាមឃាត់របស់រដ្ឋសម្រាប់ដែនអភិរក្សសត្វខ្សឹបនិងជម្រកត្រីពងកូនគឺព្រៃលិចទឹកហើយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះគេបានឃើញវត្តមានលោកអភិបាលរងស្រុកសន្ទុក និងលោកអភិបាលរងខេត្តកំពង់ធំចុះទៅដល់តំបន់នោះសង្ស័យថាមានអាថកំបាំងសម្ងាត់!

ទោះបីជាយ៉ាងនេះក៏ដោយលោកអ៊ិតសុធាព្រះរាជអាជ្ញាខេត្តកំពង់ធំ បានបញ្ជាក់ជនសង្ស័យដែលរត់បាត់នោះគឺដោយសារតែសមត្ថកិច្ចជលផលនិងប៉ូលីសស្រុកសន្ទុកមានការធ្វេសប្រហែសឆ្លើយដាក់គ្នា ចំណែកត្រាក់ទ័របញ្ចូនទៅតុលាការ ហើយអ្នកបើកបរដែលគេចខ្លួនត្រូវឲ្យសមត្ថកិច្ចពាក់ពន្ធ តាមរកឲ្យឃើញវិញ៕

Image20

Image22

Image23

Image19

Image21

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print