ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងស្រែបន្ទាប់ពីជិះម៉ូតូប្រើប្រាស់ល្បឿនលឿនហើយស្រវឹងស្រាបណ្ដាលឱ្យរេចង្កូតធ្លាក់ផ្លូវ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍៥កើតខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២និង៥៧នាទី លើផ្លូវ3SVR7ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តីស្រុកចន្រ្ទា ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះសួស រតនៈ អាយុ២៧ឆ្នាំ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិកោះឫស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ចំណែកម៉ូតូម៉ាកយ៉ាម៉ាហាស៊ីរូសពណ៌ខ្មៅគ្មានស្លាកលេខខូចខាតទាំងស្រុង។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងមិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយដោយបើកពីជើងទៅត្បូងក្នុងល្បឿនលឿនសង្ស័យស្រវឹងស្រាផងលុះមកដល់កន្លែងកើតហេតុស្រាប់តែរេចង្កូតធ្លាក់ស្រែបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើកំណត់ហេតុរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕