រថយន្តបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈជិះម៉ូតូលឿនជ្រុលទៅបុករថយន្តបេីកឆ្លងផ្លូវកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ៤៣២កែងផ្លូវលេខ១៣៥​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HF-8692 

ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកេីពេលមកដល់ចំណចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកស្តារិច​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AV-7938 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាហេីយបត់ឆ្វេងទៅតាមបណ្តោយផ្លូវលេខ៣១៥ក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យរងរបួសអ្នកបើកម៉ូតូត្រូវបានដឹកទៅសង្គ្រោះភ្លាមៗ។ 

ក្រោយកេីតហេតុរថយន្តនិងម៉ូតូត្រូវបានជំនាញចុះធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print