ក្រសួងសាធារណការ៖ ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តប៉ៃលិន ,តាកែវ ,ព្រៃវែង ,កំពត

ចែករំលែក៖

ភ្នំពេញ៖ ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តប៉ៃលិន ,តាកែវ ,ព្រៃវែង ,កំពត ចាប់ពីថ្ងៃទី២៩ ខែមិថុនា – ០៣ ខែកក្កដា ឆ្នាំ ២០២០។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន | តាកែវ | ព្រៃវែង | កំពត ចាប់ពីថ្ងៃទី ២៩ ខែ មិថុនា – ០៣ ខែ កក្កដា ឆ្នាំ ២០២០។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
-ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | (HK) : ០១២ ៧៨៨ ១១៤
-ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០
-ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
-ទាញយកព័ត៌មានលម្អិតឆៀកប្រចាំឆ្នាំ៖ https://bit.ly/30zUt84 ៕

...

 

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print