នារីម្នាក់បើករថយន្ត ធ្លាក់ចូលបឹងទទឹងថ្ងៃឈ្លក់ទឹកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកណ្តាល៖ នារីម្នាក់បេីករថយន្តធ្លាក់ចូលទឹកបឹងទទឹងថ្ងៃលិចបាត់ ឈ្លក់ទឹករហូតដល់ស្លាប់ ។ ហេតុការណ៍បានកេីតឡេីងនៅម៉ោងជាង១២និង០៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២០​ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ដេីមមាន​ ក្រុុងតាខ្មៅ​ ខេត្តកណ្តាល​ ។

សូមបញ្ជាក់ថា៖ ក្រោយពីកើត អស់រយៈពេលជិត១ម៉ោងទេីបបងប្អូ​នដែលបានឃេីញហេតុការណ៍ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះនារីរងគ្រោះ តែជាអកុសលនារីរូបនោះបានស្លាប់បាត់បង់ជីវិតទៅហេីយ​ ដោយសារឈ្លក់ទឹកមានរយៈពេលយូរ។ នារីដែលស្លាប់មានឈ្មោះ​ មាន​ ចន្ទវលក្ខ​ អាយុជាង៣០​ឆ្នាំ​។ ប៉ុន្តែខាងសមត្ថកិច្ចពុំទាន់បានបញ្ជាក់ពីអាសយដ្ឋាននៅឡើយទេ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print