មិនតបតនឹងសារឪពុក ប៉ុន្តែសាររបស់ស្វាមីឱកសុគន្ធកញ្ញា បញ្ចេញហាក់ចាក់ដោតខ្លាំង

ចែករំលែក៖

ភ្នំពេញ៖អស់រយៈពេលជាច្រើនថ្ងៃហើយដែលដំណឹងនៃការបញ្ចេញសារខូចចិត្តរបស់លោក ឱក បូនី ដែលជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជន។ នៅមិនទាន់តបសារចំាំទៅកាន់ឪពុកមែន ប៉ុន្តែស្វាមីនាងបានបញ្ចេញសារមួយដែលហាក់ដាសសតិអារម្មណ៍ឪពុកម្តាយដែលមានកូនក្នុងបន្ទុកឲ្យគិតពិចារណា។
​សាររឿងកូនមិនស្គាល់ឪពុករបស់ លោក ឱក បូនី បានចាក់ចំបេះដូងមហាជនឲ្យងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងឱក សុគន្ធកញ្ញាដែលកំពុងជោគជ័យខ្លាំង និងត្រូវបានគេចាត់ទុកថាជានារីដែលមានសំណាង និងសុភមង្គលពីសេសក្រោយនាងរៀបមង្គលការនិងមានកូនប្រុសម្នាក់។ មិនបានតបសារបកស្រាយទៅកាន់អ្នកគាំទ្រ ឬឪពុកនោះទេបើទោះបីជារឿងនេះកំពុងកក្រើកខ្លាំងក៏ដោយ ។ នាងបាននិងកំពុងតែសម្រុកថតបទចម្រៀងថ្មី ពីសេសការទទួលឈ្មោះជាតារាតំណាងក្រុមហ៊ុនធំមួយនៅកម្ពុជាផងដែរ។ ទោះជាយ៉ាងណាតាមរយៈហ្វេសប៊ុករបស់ស្វាមីនាង លោក សុខលី បានលើកឡើងសារមួយដ៏គួរឲ្យចាប់អារម្មណ៍ ថា “ជូនកូន Cha​ rlie មកលេងសួនសត្វ ឲ្យស្គាល់សត្វគ្រប់ប្រភេទ ដែលគេយកមកដាក់បង្ហាញក្នុងសួនសត្វ ថាមានសត្វអ្វីខ្លះ ពីព្រោះកូននៅតូច មិនអាចមកម្នាក់ឯងបាន។ តែដល់ពេលកូនធំដឹងកី្តហើយ​ មិនបាច់មកជូន​ Daddy មកលេ​ងសួនសត្វវិញទេ​ ពីព្រោះ​ Daddy​ រវល់កំដរ​ ​Mommy កូនដើរលេងវិញម្តង…. ជីវិតមនុស្សគ្រាន់តែគិតក៏សប្បាយដែរ… រឿងដែលល្អៗពិតជាមនុស្សជាអ្នកគិតមែន​”។
​សារនេះបានធ្វើឲ្យមហាជនជាច្រើនកាន់តែយកមកគិតកាន់តែឆ្លុះបញ្ចាំងពីតថភាពក្នុងជីវិតរបស់មនុស្ស ពិសេសក្នុងនាមជាឪពុកម្តាយដែលមិនគួរទាមទារការយកចិត្តទុកដាក់ពីកូនទេ យ៉ាងហោចណាស់ឪពុកម្តាយដែលចាស់ទៅក៏អាចមើលថែរក្សាគ្នាបាន។ អត្ថន័យក៏ឆ្លុះបញ្ចាំងបន្ថែមដែរថាកូនដែលធំធាត់អាចដើរលើផ្លូវជីវិតខ្លួនឯងបានដោយមិនចាំបាច់ឪពុកម្តាយជាអ្នកមើលថែរហូតនោះទេ ហើយលោកពិតជាមានសុភមង្គលដែរនៅពេលដែលគិតរឿងមួយនេះ។
​គួរបញ្ជាក់ដែរថា ថ្មីៗនេះលោក ឱក បូនី ដែលគេស្គាល់ថាជាឪពុកបង្កើតរបស់តារាចម្រៀងឱក សុគន្ធកញ្ញា បានបញ្ចេញសារតូចចិត្តត្បិតតែមកូនស្រីមិនបានសួរសុខទុក្ខ រហូតមានការងើយឆ្ងល់ខ្លាំងថាហេតុអ្វីបានជាតារាចម្រៀងរូបនេះមិនរវល់នឹងឪពុក។ ហេតុផលត្រូវបានទម្លាយខ្លះៗថា ដោយសារបញ្ហាឪពុកម្តាយចែកផ្លូវគ្នាគ្រាដែលនាងនៅតូចនិងរស់នៅតែជាមួយម្តាយដោយភាពតស៊ូ ទើបគម្លាតមនោសញ្ចេតនារវាងតារាស្រីរូបនេះនិងឪពុកកាន់តែឆ្ងាយ ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print