ភ្នំពេញ៖ កញ្ញា ដេត ម៉េងគាង ដែលសមត្ថកិច្ចហៅសាកសួរបំភ្លឺពាក់ព័ន្ធរឿងកាត់តរូបភាពប្រមាថសម្តេចតេជោ ហ៊ុន សែននោះត្រូវដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហើយ ។
ប្រភពពីសមត្ថកិច្ចជំនាញបានអោយដឹងថា កញ្ញា ដេត ម៉េងគាង អាយុ ២៣ ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃអញ្ជើញមកសាកសួរបំភ្លឺ អំពីរូបថតរបស់នាង និង គណនី Facebook ឈ្មោះ Kim Bopha នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នោះ ត្រូវសមត្ថកិច្ចអនុញ្ញាតអោយត្រលប់ទៅផ្ទះវិញហើយនៅថ្ងៃដដែលនេះ ។
គួរបញ្ជាក់ថា គណនី Facebook ឈ្មោះ Kim Bopha បានប្រើប្រាស់រូបថតរបស់នាង រួចយកទៅប្រមាថសម្ដេចតេជោ ហ៊ុន សែន ។ ប៉ុន្តែក្រោយពីសារសួរបំភ្លឺ នាងមិនមានការពាក់ព័ន្ធទេ ។ សមត្ថកិច្ចបានអនុញ្ញាតអោយនាងត្រឡប់ទៅផ្ទះវិញ ហើយបន្តស្រាវជ្រាវតាមរកម្ចាស់គណនី Facebook ឈ្មោះ Kim Bopha ជាបន្តទៀត ៕
ដោយ៖ សណ្តោស