ខ្មាន់កាំភ្លើងបានប្រើប្រាស់ គ្រាប់បែកនិងកាំភ្លើងបាញ់ប្រហារទៅលើទីតាំង ផ្សារភាគហ៊ុននៅក្នុងទីក្រុង ការ៉ាជីប្រទេសប៉ាគីស្ថាន នាថ្ងៃទី ២៩ ខែមិថុនា ។ នៅក្នុងការបាញ់ប្រហារនោះ មានមន្ត្រីប៉ូលិសម្នាក់ស្លាប់និង សន្តិសុខពីរនាក់។
សូមបញ្ជាក់ផងដែរថា អគារទីផ្សារមូលបត្រដែលរងការវាយប្រហារ គឺទទួលបានការយាមល្បាតយ៉ាងតឹងតែងបំផុត ដោយនៅទីនោះមានទីតាំងធនាគារឯកជនជាច្រើន។ ទីតាំងផ្សារហ៊ុន (មូលបត្រ)នៅក្នុងទីក្រុងការ៉ាជី មានអាយុកាលយូបំផុត និង ធំបំផុតរបស់ប៉ាគីស្ថាន។
សារព័ត៌មានរ៉យទ័របានដកស្រង់ស្នកងការប៉ូលិសទីក្រុងការ៉ាជី លោកGhulam Nabi Memon បានបញ្ជាក់ថា «មានខ្មាន់កាំភ្លើង៤នាក់ត្រូវបានសម្លាប់ ខ្មាន់កាំភ្លើងទាំងនោះមកកាន់ទីតាំងវាយប្រហារដោយប្រើរថយន្ត កូរ៉ូឡា ពណ៌ខៀវ»។ ក្រុមជំនាញដោះមីន ក៏ដូចជា កម្លាំងប្រឆាំងភេរវកម្មក៏បានបញ្ជូនទៅកាន់ទីតាំងខាងលើផងដែរ។
លោក Rizwan Ahmend អ្នកនាំពាក្យកម្លាំងប៉ូលិសប៉ាគីស្ថានបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានឡើងគម្រោងជាយូណាស់មកហើយ ក្នុងការវាយប្រហារទៅលើទីតាំង ផ្សារហ៊ុនរបស់ប៉ាគីស្ថាន៕