តើបងប្អូនជនរួមជាតិ ធ្លាប់មកកន្សាន្តរមណីយដ្ឋានបឹងលំកុដ ទេ..?

ចែករំលែក៖

ខេត្តរតនគិរី៖ សូមជម្រាបជូនថា៖ បឹងលំកុដ ជាបឹងធម្មជាតិដ៏ស្រស់ត្រកាលព័ទ្ធជុំវិញដោយព្រៃព្រឹក្សាលតាវល្លិ៍ មានទេសភាពបៃតងខ្ចី ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបរិស្ថានបានបរិយាយថា៖ បឹងលំកុដ ជាបឹងធម្មជាតិដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ក្នុងនោះមានផ្ទៃបឹងលំកុដមានទំហំ ២៥ហិកតា ហើយមានជម្រៅរហូតដល់ជាង ៧០ ម៉ែត្រ និងមានទឹកថ្លាយង់។ បឹងលំកុដរួមនឹងតំបន់ជុំវិញមានទំហំជាង ១១០ ហិកតា ត្រូវបានរាជរដ្ឋាភិបាល ប្រកាសដាក់ជាតំបន់ការពារទេសភាពកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨។ អ្នកតាដែលថែរក្សានៅតំបន់នេះគឺមានឈ្មោះ គិរីវង្កុដ។
សូមបងប្អូនជនរួមជាតិកុំភ្លេចទៅកម្សាន្តនៅតំបន់នោះ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ធ្វើអោយជីវិតស្រស់ស្រាយ ខណៈកម្ពុជាយើង មានសុខសន្តិភាព និងមានរមណីយដ្ឋានដ៏សំបូរបែប៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print