ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ប្រធានាធិបតីរុស្ស៊ី លោកពូទីន តែងតែធ្វើតេស្តជាប្រចាំ ស្វែងរកកូវីដ១៩ ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់។ លោកពូទីនបានធ្វើតេស្ត៣ថ្ងៃម្តង។
បណ្តាញព័ត៌មានRossiya-1បានដកស្រង់សំដីប្រធានាធិបតីពូទីន បញ្ជាក់ថា«ជាធម្មតា ខ្ញុំធ្វើតេស្តេ ៣ថ្ងៃម្តងហើយធ្វើជាប្រចាំ ហើយលទ្ធផលគឺអវីជ្ជមានទាំងអស់ »។ វាយតម្លៃពីស្ថានភាពកូវីដ១៩ ដែលកំពុងតែកើតឡើងប្រធានាធិបតីពូទីនបានបញ្ជាក់ថា«ពលរដ្ឋបានទម្លាប់រស់នៅជាមួយកូវីដ១៩ហើយស្ថានភាពនឹងល្អប្រសើរឡើងវិញ។
កន្លងមក សារព័ត៌មានរុស្ស៊ីបានផ្សាយថា ប្រធានាធិបតីពូទីនទទួលបានការការពារយ៉ាងល្អបំផុតពីការឆ្លងកូវីដ១៩ ហើយអ្នកដែលចូលទៅជួបលោកគឺត្រូវឆ្លងកាត់ទីតាំងសម្អាតវីរុសជាមុនសិន។
ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ីមានករណីឆ្លងកូវីដ6.719 តែប៉ុណ្ណោះ ហើយនេះជាថ្ងៃទី៤ហើយដែលរុស្ស៊ីមិនមានអ្នកឆ្លងលើសពី៧ពាន់នាក់។ សរុបចំនួនអ្នកឆ្លងកូវីដ១៩ក្នុងប្រទេសរុស្ស៊ី នារសៀលថ្ងៃទី២៩ខែមិថុនា មានអ្នកឆ្លងកើនឡើងដល់ទៅ641.156 នាក់៕