អាជ្ញាធរ​អាកាសចរណ៍​វៀតណាម ប្រកាស​បញ្ឈរជើង​អ្នកបើកបរ​យន្តហោះ​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំងអស់ ក្រោយរកឃើញ​ភាពមិនប្រក្រតី​

ចែករំលែក៖

អន្តរជាតិ៖ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម  (CAAV) នៅ​ថ្ងៃទី​២៩ ខែមិថុនា​ម្សិលមិញនេះ បាន​បញ្ជា​ឲ្យ​ផ្អាក​ការងារ​របស់​អ្នកបើកបរ​យន្តហោះ​ ដែល​កំពុងធ្វើការ​ឲ្យ​អាកាសចរណ៍​វៀតណាម​ទាំងអស់ ដែល​កំពុង​បម្រើការ​ក្នុង​តាម​អាកាសចរណ៍​ក្នុងស្រុក​ ។ ក្រោយ​មានការ​ផ្ទុះឡើង​ក្ដីបារម្ភ​ពី​សុវត្ថិភាព​ផ្លូវអាកាស បន្ទាប់ពី​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) រកឃើញ​ភាពមិនប្រក្រតី​ក្នុង​ការចេញ​អាជ្ញា​បណ្ណ​បើកបរ​យន្តហោះ​របស់​អា​កាស​ចរណ៍​ប៉ា​គី​ស្ថាន​អន្តរជាតិ​។

យោងតាមប្រធានអាជ្ញាធរ​អាកាសចរណ៍​វៀតណាម បាននិយាយថា ការដក​បញ្ឈរជើង​នេះ គឺជា​វិធានការ​ទប់ស្កាត់​របស់​ក្រុង​ហាណូយផងដែរ ក្រោយ​​រកឃើញ​បញ្ហា​ក្នុង​ការចេញ​អាជ្ញា​បណ្ណ​បើកបរ​យន្តហោះ​ក្នុងចំណោម​អ្នកបើក​ជនជាតិ​ប៉ា​គី​ស្ថាន​។ ចំណែកនៅ​ប៉ា​គី​ស្ថានអ្នកបើកបរ​យន្តហោះ​ចំនួន​២៦២​នាក់ ត្រូវបាន​ដក​រួចហើយ​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន CAAV ការព្យួរ​ការងារ​នេះ នឹងមាន​សុពលភាព​របស់​រហូត​ដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ជាមួយនេះវៀតណាម ក៏បាន​ទាក់ទង​ជាមួយ​ប៉ា​គី​ស្ថាន​ដើម្បី​តាមដាន​ប្រវត្តិរូប​អ្នកបើកបរ​ដែល​ធ្វើការ​នៅ​វៀតណាម​។​

​សូមជម្រាបថា អ្នកបើកបរ​យន្តហោះ​សញ្ជាតិ​ប៉ា​គី​ស្ថាន​២៧​នាក់ បាន​បំពេញការងារ​នៅ​វៀតណាម​។ ក្នុងចំណោម​នេះ ១២​នាក់ កំពុង​បំពេញការងារ ហើយ​១៥​នាក់​ទៀត កំពុង​សម្រាក​ដោយសារ COVID-19 ។ ម្នាក់​ក្នុងចំណោម​១២​នាក់ បើក​យន្តហោះ​ឲ្យ​អាកាសចរណ៍Jetstar Pacific ឯ​១១​នាក់​ទៀត ធ្វើ​នៅ​អាកាសចរណ៍ Vietjet ។ អាកាសចរណ៍​ជាតិ​របស់​វៀតណាម Vietnam Airlines និង Bamboo Airways មិនបាន​ជួល​អ្នកបើកបរ​យន្តហោះ​ប៉ា​គី​ស្ថាន​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់ CAAV ។

​គួរបញ្ជាក់ថា កាលពី​សប្ដាហ៍​មុន ប៉ា​គី​ស្ថាន​និយាយថា ខ្លួននឹង​បញ្ឈរជើង​អ្នកបើកបរ​យន្តហោះ​២៦២​នាក់ ដែល​សង្ស័យថា បាន​បន្លំ​អាជ្ញា​បណ្ណ​បើកបរ​របស់​ពួកគេ ។ ដោយឡែកអា​ជ្ញា​ធរ​អាកាសចរណ៍​វៀតណាម​ គូសបញ្ជាក់ថា សព្វថ្ងៃនេះ វៀតណាម​មាន​អ្នកបើកបរ​ចំនួន​១២៦០​នាក់ហើយ​ពាក់កណ្ដាល ជា​ជនបរទេស​ ​​៕ ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print