អតីតមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ ព្រមានថា តៃវ៉ាន់គួរតែបញ្ឈប់ការស្រមើស្រមៃថា សហរដ្ឋអាមេរិកនឹងចូលមកជួយធ្វើអន្តរាគមន៍ ក្នុងករណីតៃវ៉ាន់ផ្ទុះសង្គ្រាមជាមួយចិន

ចែករំលែក៖

អន្តរជាតិ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សារព័ត៌មាន South China Morning Post ដែលដកស្រង់សម្តី

អតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខកោះតៃវ៉ាន់ ដោយព្រមានថា៖ តៃវ៉ាន់គួរតែបញ្ឈប់ការស្រមើស្រមៃថា សហរដ្ឋអាមេរិកនឹងចូលមកជួយធ្វើអន្តរាគមន៍ដោយផ្ទាល់ នៅក្នុងករណីមានការវាយប្រហារណាមួយពីចិនដីគោក ស្របពេលទីក្រុងប៉េកាំង កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន នៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់។

លោក Su Chi បាននិយាយថា មិនមែនគួរបញ្ឈប់ត្រឹមតែការស្រមើស្រមៃនោះទេ តែរដ្ឋាភិបាលរបស់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ក៏គួរតែប្រយ័ត្នប្រយែងចំពោះពាក្យសម្ដីផងដែរ ពីព្រោះផ្អែកលើស្ថានភាពបច្ចុប្បន្ន អ្វីៗគ្រប់យ៉ាងអាចនឹងកើតឡើង។ លោក Su បានសង្កត់ធ្ងន់ថា៖ «ដោយសារកម្លាំងយោធាតៃវ៉ាន់ និងចិនមិនមានសមភាពខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះស្ថានភាពបច្ចុប្បន្នដោយខ្លាចថាអ្វីៗគ្រប់យ៉ាងអាចនឹងកើតឡើង ហើយច្បាប់ការពារកោះតៃវ៉ាន់ ដែលត្រូវបានស្នើឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិកលោក ចូស ហរឡេយ (Josh Hawley) នាពេលថ្មីៗនេះ អាចនឹងធ្វើឱ្យកោះតៃវ៉ាន់គិតខុសថា សហរដ្ឋអាមេរិកនឹងចូលមកជួយខ្លួន ពេលមានជម្លោះ ឬសង្រ្គាមផ្ទុះឡើងជាមួយចិន»

សូមជម្រាបថា បើតាមលោក Su Chi ទីក្រុងតៃប៉ិ ក៏ត្រូវគិតគូរផងដែរពីលទ្ធភាព ដែលចិនអាចនឹងវាយយកកោះតៃវ៉ាន់ មុននឹងសហរដ្ឋអាមេរិកចូលមកជួយ។ ចិនបានព្រមានជារឿងថា ខ្លួននឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធា បើសិនជាតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬមានកម្លាំងខាងក្រៅណាមួយ ចង់មកបំបែកតៃវ៉ាន់ចេញពីចិននោះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print