អុីតាលីចាប់បានគ្រឿងញៀនទ្រង់ទ្រាយធំបំផុតលើពិភពលោក

ចែករំលែក៖

ប្រទេសអុីតាលី៖ កម្លាំងប្រឆាំងគ្រឿងញៀនអុីតាលី បានឲ្យដឹងថា ពួកគេចាប់បានគ្រឿងញៀនលាក់នៅក្នុងកុងតឺន័រ ចំនួន៣ នៅក្នុងកំពង់ផែ Salerno ស្ថិតក្នុងទីក្រុង Naples ប្រទេសអុីតាលី។
នៅថ្ងៃទី១ ខែកក្កដា ប៉ូលិសអុីតាលីប្រកាសថារឹបអូសបានគ្រឿងញៀនដល់ទៅ១៤តោន ប្រភេទ Amphetamine ។ គ្រឿងញៀនទាំងនោះមានប្រភពមកពីប្រទេសស៊ីរី ផលិតដោយក្រុមភេរវកម្ម IS នៅទីនោះ។
គ្រឿងញៀនទាំងនោះមានសរុប៨៤លានគ្រាប់ មានតម្លៃជាង១ពាន់លានអឺរ៉ូ។ការជួញដូរគ្រឿងញៀនជាប្រភពចំណូលដ៏សំខាន់ដល់ក្រុមភេរវកម្ម IS ។ ប៉ុន្មានឆ្នាំកន្លងមក ដោយសារតែសង្គ្រាមស៊ីវីលធ្វើឲ្យស៊ីរីក្លាយទៅជា អ្នកផលិតគ្រឿងញៀន Amphetamine ច្រើនជាងគេបំផុតលើពិភពលោក។
នេះជាចំនួនគ្រឿងញៀនច្រើនបំផុត មិនធ្លាប់មានពីមុនមក នៅក្នុងតំបន់អឺរ៉ុបនិងនៅលើពិភពលោក។ ជាមួយគ្នានេះសកម្មភាពជួញដូរគ្រឿងញៀនកើនឡើងខ្ពស់ដោយសារតែការឆ្លងរាលដាលកូវីដ-១៩៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print