មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តពីមន្រ្តីសាធារណៈ កើនដល់ជិត ៤២ពាន់លានរៀល

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៨៥ ០៧៤នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤២ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់ ៤១ ៩៦៦ ៧១៥ ០០០រៀល ឬប្រហាក់ប្រហែលជាង១០លានដុល្លារសហរដ្ឋអាមេរិក ។ នេះបើគិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់ មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print