ថ្ងៃទី០២ កក្កដា រកឃើញមធ្យោបាយល្មើស ចំនួន១,៣៤៨គ្រឿង ត្រូវបានផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០២ កក្កដា រកឃើញមធ្យោបាយល្មើស ចំនួន១,៣៤៨គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ។
ក្នុងនោះបានបញ្ជាក់ថា៖ ការរឹត បន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុប ចំនួន១,៣៤៨គ្រឿង រួមមានម៉ូតូ ចំនួន៩៩៧ គ្រឿង ត្រូវបាន ផាកពិន័យ។
ដោយឡែកក្នុងរយៈពេល០២ថ្ងៃ ( ចាប់ពីថ្ងៃ ០១ដល់ ថ្ងៃទី០២ ខែកក្កដា ) ការរឹតបន្ដឹង ការ អនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោករក ឃើញមធ្យោបាយល្មើសសរុប ចំនួន ២,៥៨៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១,៩៥០ គ្រឿងត្រូវ បានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩អន ក្រ . បកនៅ ទូទាំងប្រទេស ។
របាយការណ៍ ដដែលបានវាយតម្លៃ រយៈពេល ០២ថ្ងៃ នៃខែកក្កដា នេះឃើញថា ការ អនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យយានយន្ត ល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការ គាំទ្រ ពិសេស អ្នកប្រើប្រាស់ ផ្លូវទាំងអស់បាន ចូលរួមគោរព ច្បាប់ចរាចរណ៍ យ៉ាងល្អ ប្រសើរ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print